2024-01-26 10:01
90

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅរសៀលថ្ងៃទី២៤ ខែមករឆ្នាំ២០២៤គណៈប្រតិភូខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំលេខាបក្ស ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
   នៅក្នុងជំនួបជាមួយឯកឧត្តម អា ពឺត អនុប្រធានលេខាបក្សខេត្តកន្ទូម ឯកឧត្តម ងិន ណែល បានសម្តែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមអំណរសាទរយ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម អា ពឺត  ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃបក្សកុម្មុយនីសវៀតណាមខេត្តកន្ទូម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំបក្សឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង។
  ឯកឧត្តម អា ពឺត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តរតនគិរី ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំបក្សខេត្តក៏ដូចជាប្រជាពលរដ្ឋខេត្តកន្ទូមនាពេលនេះ។ឯកឧត្តម អា ពឺត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងបក្សខេត្តកន្ទូមនិងគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលបានធ្វើសហប្រតិបត្តិការល្អរវាងគ្នានិងគ្នា។ហើយបក្សទាំងពីរនឹងបន្ត ពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃបក្សខេត្តទាំងពីរ។
តមកនៅថ្ងៃដ៏ដែលនេះដែ គណៈប្រតិភូខេត្តរតនគិរីដឹកនាំដោយឯកឧត្តម ងិន ណែល បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ លោកជំទាវ អុី ង៉ុក អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តកន្ទូមផងដែរ។ក្នុងជំនួននេះ ឯកឧត្តម ងិន ណែល បាន ប្រសិទ្ធពរជ័យជូនដល់ លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងប្រជាជនខេត្តកន្ទូមសូមមានសុខភាពល្អ ជ័យជម្នៈគ្រប់ភារកិច្ច។
   ជាការឆ្លើយតប ក្នុងនាមគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នឹងខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តកន្ទូម ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសធ្វើខិតខំធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្តនិងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខាងតែបានចំពោះបទល្មើសតាមបន្ទាត់ព្រំដែននិង ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឲ្យមានជីវភាពកាន់តែរីកចម្រើន និងធូរធារ ក្នុងនាមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ៕