2023-10-25 05:10
437

ភ្នំពេញ៖ ផលិតផលក្លែងក្លាយជាច្រើនមុខដែលកម្លាំងសមត្ថកិច្ចស្រាវជ្រាវឈានរហូតដល់ការបង្រ្កាបនិងរឹបអូសយកមកដុតបំផ្កាញចោលតែម្តង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ផលិតផលក្លែងក្លាយទាំងនោះត្រូវបានធ្វើពិធីដុតបំផ្លាញចោលក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។

ពិធីដុតបំផ្លាញផលិតផលខូចគុណភាពខាងលើនេះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនរូបរួមជាមួយប្រជាពលរដ្ឋជាង២០០នាក់។
ការដុតបំផ្លាញនូវរបស់ខូចគុណភាពធ្វើឡើងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

លោកមួង សុធា អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិបានផ្តាំផ្ញើរសាកសួរសុខទុក្ខបងប្អូនដែលមានវត្តមាននាពេលនេះ។
ក្នុងនោះដែរលោកមួង សុធា ថ្លែងថាសូមបងប្អូនទាំងអស់ត្រូវថែទាំសុខភាពនិងអនាម័យជានិច្ច។ជាមួយគ្នានោះលោកបន្តថា ការដុតបំផ្លាញនាពេលនេះលើកទី៣៧ហើយមានចំនួនសរុប៥០តោន៕