2023-10-20 10:10
240

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី និងជំរុញការចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិធីប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ប្រទេសកម្ពុជាជាទ្រនំសុភមង្គល ដូច្នេះយេីងត្រូវរៀបចំទ្រនំជូនប្រជាពលរដ្ឋ ឱ្យបានរស់នៅដោយសុភមង្គល និងភាពរីកចម្រើន តាមរយៈការចុះបញ្ជីដីធ្លី និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២២៣ ក្រោមវត្តមាលោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត និនិលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងប្រតិភូជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ។ 

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ ក្នុងការកាន់ កាប់អចលនទ្រព្យស្របច្បាប់ ជជូនដល់ប្រជាពលរដ្ឋខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ ថ្ងៃអនាគត គឺធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំបន្ថែមទៀត។

បេីតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចបាន -ប្រមូលទិន្នន័យ 758,328 ក្បាលដី-បិទផ្សាយ 738,798 ក្បាលដី -នៅបិទផ្សាយ 19,530 ក្បាលដី – ចេញបណ្ណ 734,064 ក្បាលដី -ចែកដល់ដៃ732,494 ក្បាលដី។ 

គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរដែលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូចំនួន៣០គ្រឿង និងសម្ភារៈមួយចំនួន ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម សម្រាប់ប្រេីប្រាស់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ផងដែរ។

នៅព្រឹកថ្ងៃដដែលលោមអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញអមដំណើរលោកឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចុះពិនិត្យគម្រោងសាងសង់អគាររដ្ឋបាល និងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃមន្ទីររៀបចំដែនដីខេត្តកំពង់ចាម៕