2023-10-11 11:10
264

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តប៉ៃលិន បានដឹកនាំ មន្ត្រីក្រុមប្រតិបត្តិសាខា ចំនួន ៦ នាក់ ស្រី ១ នាក់ យុវជន កក្រក   ១៣ នាក់ ស្រី ៩នាក់ ហើយក៏មានការចូលរួមពី យុវជន ស.ស.យ.ក.ខេត្ត ចំនួន ៧ រូប ស្រី ២ រូប នគរបាលចរាចរណ៍ខេត្ត សរុប ៤ នាក់ មន្រ្តីនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តប៉ៃលិន ចំនួន ៦ រូប ស្រី ២ រូប បានចុះធ្វើយុទ្ធានាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ចុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅខាងមុខអាស្រមលោកយាយយ៉ាត។ 

ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៣១៧នាក់  ស្រី ១៩២នាក់ បិតចំណាំងផ្លាត់លើម៉ូតូ ចំនួន ១៤៣ ម៉ូតូ , បិតចំណាំងផ្លាត់លើម៉ូតូកងបី ចំនួន ២៦ ម៉ូតូ ចែកបណ្ណស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣១៧ បណ្ណ សៀវស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១៧៩ ក្បាល និង កូនសៀវភៅស្តីពីផ្លាកសញ្ញាផ្លូវគោក ចំនួន ១៧៩ ក្បាល។

ចំពោះការអនុវត្តសកម្មភាពនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ដើម្បីចូលរួមទាំងអស់គ្នាការកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព   បាត់បង់ជីវិតមនុស្ស   ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ៕. និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ចុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅខាងមុខអាស្រមលោកយាយយ៉ាត។ 

ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៣១៧នាក់  ស្រី ១៩២នាក់ បិតចំណាំងផ្លាត់លើម៉ូតូ ចំនួន ១៤៣ ម៉ូតូ , បិតចំណាំងផ្លាត់លើម៉ូតូកងបី ចំនួន ២៦ ម៉ូតូ ចែកបណ្ណស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣១៧ បណ្ណ សៀវស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១៧៩ ក្បាល និង កូនសៀវភៅស្តីពីផ្លាកសញ្ញាផ្លូវគោក ចំនួន ១៧៩ ក្បាល។

ចំពោះការអនុវត្តសកម្មភាពនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ដើម្បីចូលរួមទាំងអស់គ្នាការកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព   បាត់បង់ជីវិតមនុស្ស   ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ៕. ដោយ÷ស សារឿន នាគខៀវ