2024-03-05 11:03
51

បន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ ០១គ្រឿង ដែលបើកបរដោយជនជាតិចិន បានបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលខូចខាតយ៉ាងដំណំហើយព្យាមបើករត់ទាំងបកងបែកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតអស់ខ្សល់ទៅមុខលេងរួចទើបឈប់ហើយត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ឃាត់បាន។

ករណីរជនជាតិចិនបើករថយន្តបុករបាំងពុះទ្រូងផ្លូវនេះ កើតឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

សាក្សីបាននិយាយថា មុនពេលកើតហេតុរថយន្ត ម៉ាក់ឡង់គ្រីស័រ ០១គ្រឿង ពាក់ស្លាក់លេខកម្ពុជា R.S1206 បើកបរពីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានទៅបុករះផ្ទាំងបេតុងចែកទ្រូងផ្លូវបណ្តាលបាក់អស់ជាច្រើនផ្ទាំង និងរថយន្តរងការខូចផ្នែកមុខខាងឆ្វេង និងបែកកង ហើយព្យាយាមបើកគេចបង្កឱ្យមានការភ័យខ្លាចដល់ពលរដ្ឋដែលកំពុងធ្វើដំណើរដោយសារការបើករត់ទាំងកងបែកបានប្រមាណជិត ២០០ម៉ែត្រ ទើបទៅមុខលែងរួចសមត្ថកិច្ចឃាត់ជាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការនាំបុរសជាជនជាតិចិ នជាអ្នកបើកបរបង្កហេតុបុកទ្រូងផ្លូវ និងអ្នករួមដំណើរ ចំនួន ០៣នាក់ទៀត នឹងរថយន្តយកមកអធិការធ្វើការអប់រំ ណែនាំ និងសងថ្លៃខូចនៃទ្រូងផ្លូវទើបឱ្យទៅវិញដោយមិនមានការឃាត់ខ្លួននោះទេ ព្រោះមិនបានបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនមានជាតិអាកុលឡើយ៕