2023-07-28 08:07
209


ខេត្តរតនគិរី ៖   នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ(គ.ក.ស.ក) ខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤៨ ប្រចាំខែកក្កដា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារB សាលាខេត្តរតនគិរី 


ក្រោមអធិបតីភាព លោកជំទាវចក់ មើល សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ(គ.ក.ស.ក)និងជាសមាជិកក្រុមប្រឹក្សាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ
-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ ប្រចាំខែ មិថុនា ឆ្នាំ២០២៣ 
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធ 
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ គ.ក.ស.ក ខេត្ត ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៣-២០២៥ 
-ពិនិត្យ ពិភាក្សា របាយការណ៍ចំណាយ និងតារាងទី១៥, ១៦,១៧ ខែ ប្រចាំ ខែកក្កដា ឆ្នាំ២០២៣ 
-ផែនការសកម្មភាពខែបន្ទាប់
-ផ្សេងៗ
-បូកសរុបលទ្ធផល និងបិទអង្គប្រជុំ