2023-10-01 02:10
256

បន្ទាយមានជ័យ៖ ការព្យាយាមការដោះដូរចំណតរថយន្តទាំងចាស់ទាំងថ្មី ក្នុងសិរិសោភ័ណ របស់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីអាហរ័ណ ដោយមានការឃុបឃិតគ្នាជាមួយថ្នាក់ក្រោមត្រូវបានបរាជ័យសារជាថ្មី និងបានប្រគល់ទីតាំងទាំងនោះទៅឲ្យអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងវិញ។ 

 ជាក់ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ មន្ត្រីសាលាខេត្តបន្ទាយមានជ័យ អភិបាលក្រុងសិរីសោភ័ណ ចៅសង្កាត់ និងឃើញមានក្រុមកម្មករជាច្រើននាក់ បានមករុះរើជញ្ជាំងសង្កសី ដែលក្រុមហ៊ុន ឈឿន ចាន់ថន ហ៊ុំព័ន្ធជុំវិញចំណតរថយន្តក្រុងសិរីសោភ័ណចេញហើយដីចំណតរថយន្តត្រូវបានយកគ្រប់គ្រងដោយរដ្ឋបាលខេត្តវិញ។

 សូមជម្រាប់ថា ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ នេះ ប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ បានឲ្យកូនចៅធ្វើការផ្សព្វផ្សយដល់ម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទ ដែលកំពុងប្រកបអាជីវកម្មនៅទីតាំងចំណតរថយន្តចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ ថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ដោះដូរទីតាំងចំណតរថយន្តចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ ទៅទីតាំងថ្មី ដើម្បីយកទីតាំងទាំង ២នេះទៅ អភិវឌ្ឍន៍ផ្សេងៗបន្ត។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើទីតាំងថ្មី និងដោយទីតាំងចាស់ និងទីតាំងថ្មី ពុំមានសោភ័ណភាព អនាម័យបរិស្ថានល្អ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។ 

 លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ឈឿន ចាន់ថន បានឲ្យអាជីវកររុះរើចេញជាបន្ទាន់ ក្នុងករណីម្ចាស់រថយន្ត អាជីករ នៅតែរឹងរូសមិនអនុវត្តន៍តាម ឬបង្កបញ្ហា រដ្ឋបាលខេត្ត និងចាត់វិធានការតាមផ្លូវច្បាប់ តាមរូបភាពជាក់ស្ដែង។  ជុំវិញការដោះដូរនោះ តំណាងអាជីវករ និងអ្នករត់តាក់សុី បានលើកយក ២ចំណុច មកដោះស្រាយ គឺ៖ ១- សុំឲ្យក្រុមហ៊ុនដាច់កុងត្រានៅឆ្នាំ២០២៧សិន និងទី២- សុំចេញ ស.យ.ណ ថ្មី ដែលសម្តេចតេជោ ហ៊ុន សែន បានចុះមកនៅឆ្នាំ២០១៦ មិនឲ្យរុះរើ ឬដោះបេនឡានចាស់នេះដាច់ខាត គឺ ទុកឲ្យអាជីវករ និងអ្នករត់តាក់សុីប្រកបមុខរបរបន្តទៅទៀត តែគ្នានប្រសិទ្ធភាពនោះទេ។ 

 សូមបញ្ចាក់ថា កន្លងទៅថ្មីៗនេះ លោក ឈឿន ចាន់ថន នាយកក្រុមហ៊ុនវិនិយោគន៍ប្រមូលភាស៊ីឲ្យក្រុមជាង និងកម្មករដឹកសម្ភារៈមកហ៊ុំព័ទ្ធបេនឡានថ្មីទាំងតក់ហល់ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះជិតអស់ និងដេញអាជីវករឲ្យចូលមកលក់បណ្តោះអាសន្ននៅបេនឡានថ្មីសិន ទំរាំបេនឡានថ្មីមួយទៀតធ្វើរួចហើយត្រៀមយកបេនឡានចាស់សាងសង់ផ្ទះល្វែង និងអគារលក់ក្នុងតម្លៃខ្ពស់កប់ពពក ខណៈដីនៅទីតាំងថ្មីដែលត្រូវដោះដូរនៅឆ្ងាយពីក្រុង និងមានតម្លៃទាបជាងចំណតចាស់រាប់សិបដងឯណោះ។ 

 សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ កន្លងទៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ បានហាមដាច់ខាតរាល់សមសមិទ្ធិផលណាដែលមានស្រាប់ក្នុងខេត្ត ក្រុង នានា ដូចជាចំណតរថយន្តនៅសល់តាំងពីជំនាន់ប៉ារាំង សួនច្បារ ពិសេសសម្បត្តិរបស់រដ្ឋមិនឲ្យដោះដូរយកទៅដាក់កន្លែងផ្សេងជាដាច់ខាត បើលោកឧញ៉ា ក្រុមហ៊ុនណាចង់វិនិយោគអ្វីមួយ ទិញដីកន្លែងផ្សេងធ្វើខ្លួនឯងទៅ កុំចង់យករបស់មានស្រាប់យកទៅវិនិយោគហាមដាច់ខាត ពិសេសសម្តេចតេជោបានលើកយកពីរឿងបេនឡាន ចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ ព្រោះសម្តេចចុះមកផ្ទាល់បញ្ជាដល់លោកអភិបាលខេត្តហាមដោះដូរទៅទីកន្លែងផ្សេងជាដាច់ខាតបើជនណានៅតែរឹងធ្វើការដោះដូរបេនឡាន ចាស់ថ្មីទៀតសម្តេច និងដាក់វិធានការយ៉ាងតឹងរឹងបំផុតមិនអាចលើកលែងឲ្យជននោះបានឡើយ។ 

 បន្ទាប់មានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សកម្មភាពរត់ការដោះដូរចំណតរថយន្តចាស់ថ្មី ក្រុងសិរិសោភ័ណត្រូវបានស្ងប់ស្ងាត់ ស្រាប់តែដើមអាណត្តិទី៧ រាជរដ្ឋាភិបាលថ្មី ចាប់ផ្តើមបង្កើតឡើង និងដំណើរការមិនទាន់ក្តៅម៉ាស៊ីនផងស្រាប់តែ ក្រុមហ៊ុន ឈឿន ចាន់ថន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្យាយាមបណ្តេញក្រុមអាជីវករ និងអ្នករត់តាក់ស៊ីចេញពីទីតាំងចំណតចាស់ចេញ ដោយហ៊ុំព័ន្ធរបងជុំវិញ។ ករណីនេះ ក្រុមអាជីវករ និងអ្នករតតាក់ស៊ីជាង ២០០នាក់ ដាកញាតិប្តឹងទៅអភិបាលខេត្តដើម្បីរក្សាចំណតចាស់នេះ ព្រោះសម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញ សជណ ហាមឃាត់មិនឲ្យដោះដូរដាច់ ប៉ុន្តែតវ៉ារបស់គ្មានប្រសិទ្ធឡើយ។ 

 បន្ទាប់រឿងដោះដូរចំណតរថយន្តក្រុងសិរីសោភ័ណ ឃើញមានភាពមិនប្រក្រតី ឯកឧត្តម កែ គឹមយ៉ាន អ្នកដំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានធ្វើលិខិតស្នើសុំអត្តរាគមន៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយខុទ្ទការល័យសម្តេចធិបតីបានឲ្យរដ្ឋបាលខេត្តត្រូវធ្វើរបាយការណ៍លម្អិតស្តីអំពីការដោះដូរផ្ញើរមកក្រសួងមហាផ្ទៃ ដែលជាសេនាធិការផ្ទាល់។ លុះក្រោយមកឃើញរដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើតបាយការណ៍រាប់រៀបជុំវិញការដោះចំណតរថយន្តក្រុងសិរីសោភ័ណ ដាក់ជូនឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃផងដែរ។ 

 ប៉ុន្តែបែបរសើបឆ្អឹងខ្នង ទើបលោកអភិបាលខេត្តបន្ទាយជ័យបញ្ជាឲ្យក្រុមហ៊ុន ឈឿន ចាន់ថន ឲ្យក្រុមជាងរុះរើរបងព័ទ្ធបេនឡានថ្មីជាបន្ទាន់ហើយប្រគល់ទៅឲ្យរដ្ឋបាលខេត្តកាន់មកាប់វិញ ពិសេសសម្រាប់ត្រៀមទទួលប្រជាពលរដ្ឋណាដែលផ្ទះលិចលង់ដោយទឹកជំនន់តែម្តង៕