2023-07-27 03:07
251

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក Ford EVEREST ស្លាកលេខ កម្ពុជា BOK.KALO របស់ តារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក វ៉ាន់ ដា បានបើកបុកជាមួយរថយន្ត HIGHLANDER ពេញមួយទំហឹងបណ្តាលឱ្យរងការខួច និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តតារាចម្រៀងរ៉េបល្បីឈ្មោះ វ៉ាន់ ដា កើតមានឡើង នៅវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣. ស្ថិតលើផ្លូវ២៧១ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នពេញ។

 សេចក្តីរាយការណ៍ បានឱ្យដឹងថា រថយន្តស៊េរីទំនើប ម៉ាក Ford EVEREST ពាក់ស្លាកលេខកម្ពុជា-BOK.KALO ត្រូវបានមហាជនស្គាល់របស់លោក វ៉ាន់ ដា តារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំកម្ពុជា បានបុកជាមួយរថយន្ត ០១គ្រឿងទៀត ម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-4681 ពីក្រោយពេញមួយទំហឹងបណ្តាលឲ្យរេចង្កូតឡើងចិញ្ចើមផ្លូវរងការខូចខាតទាំងសងខាង ប៉ុន្តែមិនមានមនុស្សរងរបួសទេ។

 តាមសាក្សីបានឱ្យដឹងថា មុខពេលកើតហេតុពួកគាត់បានឃើញរថយន្ត ០១គ្រឿង ម៉ាក ម៉ាក Ford EVERESTពាក់ស្លាកលេខកម្ពុជា- ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿនបង្គួរ បានជ្រុកបុក BOK.KALO ដែលគេស្គាល់ជារថយន្តរបស់តារាចម្រៀងរ៉េបដ៏ល្បីល្បាញបានបុករថយន្ត HIGHLANDER ពីក្រោយពេញមួយទំហឹងរុញធ្លាប់ទៅចិញ្ចើមផ្លូវតែម្តង ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។

 ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត Ford EVEREST ពាក់ស្លាកលេខកម្ពុជា-BOK.KALO បានកាច់ស្លាកលេខចេញហើយតំណាងភាគីទាំងពីរបានធ្វើការសម្របសម្រួលដោះស្រាយគ្នាបញ្ចប់រឿង ដោយស្ទួចយករថយន្តយកទៅជួសជុលផងដែរ៕