2023-10-02 04:10
184

ភ្នំពេញ​ ៖​ បុរសម្នាក់​ ខណៈកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែត្រូវរថយន្តកុងតឺន័រមួយគ្រឿងបេីកមកបុក​ និងកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់​ កាលពីវេលាម៉ោង០៧និង៤៦នាទីព្រឹក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ  រាជធានីភ្នំពេញ​ ។

 សមត្ថកិច្ចបានឱ្យដឹងថា​ ភាគីម៉ូតូ ដែលបាត់បង់ជីវិតមានឈ្មោះ ដាវ ឡន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។ បើកបរម៉ូតូម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-3334រីឯភាគីរថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ផ្លាកលេខបានបើករថយន្តគេចពីកន្លែងកើតហេតុបាត់ ។ 

 តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងបំណងឆ្លងស្តុប​ ខណៈនោះក៏មានរថយន្តកុងតឺន័រធុនធំមិនចាំផ្លាកលេខបានបេីកមកបុកពីមុខចំហៀងពេញទំហឹង​ បណ្ដាលឱ្យដួល​ ឯមនុស្សខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ ហេីយរថយន្តបង្កបានបេីកគេចបាត់ភ្លាមៗផងដែរ ។ 

 ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកេីតហេតុ​ និងប្រមូលយកវត្ថុតាងមករក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់។

 ចំណែកសពជនរងគ្រោះ​ ត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​