2024-01-31 01:01
56

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អធិការរង នគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានលោកឧបនាយករដ្ឋនន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ មូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ។ 

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យកងកម្លាំង ចំពោះលោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អត្តលេខ ៧៤៨៥៥ អធិការរងនគរបាលក្រុង បាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។ 

ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថមផ្សេងៗ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខេមេសា ឆ្នាំ២០២៤ តទៅ ៕