2024-02-06 01:02
67

ភ្នំពេញ៖ សមរភូមិប្រយុទ្ធកាប់ចាក់គ្នារវាងក្មេងទំនើងពីរក្រុមបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាយជាច្រើន
ហេតុការណ៍កាប់ចាក់គ្នានេះ កើតឡើងនៅវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវ ២២៨ សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតឡើងភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតបើកការស្រាវជ្រាវ ឈានដល់បង្រ្កាបបាន និងធ្វើការឃាត់ខ្លួនជនបង្ក និងវត្ថុតាងកាំបិតបុ័ងតោបានភ្លាមៗនាំមកប៉ុស្តិ៍នគរបាលចតុមុខ ធ្វើការសាកសួរតាមនីតិវិធី។ 

ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យរុស្ស៊ី ដើម្បីព្យាបាល។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍បាននឹងកំពុងធ្វើការសាកសួរ និងបន្តចំណាត់ការនីតិវិធីច្បាប់៕