2023-05-09 10:05
240


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ១០ – ១៦ ខែឧសភា ឆ្នាំ២០២៣ ) អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលមានភ្លៀងធ្លាក់មិនត្រូវឱ្យកូនតូចចេញក្រៅផ្ទះនោះទេ។

 
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។ 
      លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ 
១-តំបន់ទំនាបកណ្តាល ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 
  – អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 
២-តំបន់ខ្ពង់រាប ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 
៣-តំបន់មាត់សមុទ្រ ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C                              
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 
     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕