2024-01-11 10:01
310

ព្រៃវែង៖ គ្រូបង្រៀនល្មោភកាមម្នាក់ នៅសាលាបឋមសិក្សាត្រពាំងថ្លោក ស្រុកកំចាយមា ត្រូវបាននគរបាលចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពេលធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើកូនសិស្សស្រីខ្លួនរហូតបានសម្រេច ខណៈក្មេងស្រីរងគ្រោះចូលដងទឹកក្នុងបន្ទប់ទឹក។

ការចាប់ខ្លួនគ្រូបង្រៀនអសីលធម៌ខាងលើ ធ្វើឡើងក្រោយពីសមត្ថកិច្ចទទួលបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់លើ គ្រូបង្រៀនម្នាក់ បានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ អាយុ ១១ឆ្នាំ នៅក្នុងបន្ទប់ទឹកក្នុងសាលារៀន ២លើករហូតបានសម្រេច។

អំពើចាប់រំលោភសេពសន្ថវៈលើកូនសិស្សស្រីដែលប្រព្រឹត្តដោយគ្រូបង្រៀនល្មោភកាម បានកើតឡើងពវេលាម៉ម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងបន្ទប់ទឹក សាលាបឋមសិក្សា ត្រពាំងធ្លក ក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

គ្រូបង្រៀនដែលត្រូវចាប់ឃាត់ខ្លួនមានឈ្មោះ ធីម ម៉ន អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ។ ក្រោយការចាប់ខ្លួនគ្រូបង្រៀនរូបនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ក្រុមគ្រួសាររបស់គ្រូបង្រៀនគ្មានសីលធម៌ កំពុងព្យាយាមសម្របសម្រួលជាមួយឪពុកម្តាយក្មេងស្រីរងគ្រោះបង់សំណងជំងឺចិត្ត និងរត់ការដើម្បីបញ្ចប់ក្រៅប្រព័ន្ធតុលាការ។

តាមប្រភពព័ត៌មាន បាននិយាយថា មុនពេលកើតហេតុសិស្សស្រីរងគ្រោះបានចូលទៅដងទឹកនៅក្នុងបន្ទប់ទឹកស្រីម្នាក់ឯង ខណៈពេលនោះលោកគ្រូរបស់នាងឈ្មោះ ធីម ម៉ន បានចូលតាមពីក្រោយបិទខ្ទាស់ទ្វាររួចប៉ុនប៉ងចាប់នាងរំលោភ  ប៉ុន្តែមិនបានសម្រេចត្រូវនាងរើបំរាស់រត់គេចផុតពីក្រញ៉ាំបីសាចតណ្ហា។ ប្រភពបន្តទៀតថា ក្រោយមកក្មេងស្រីរងគ្រោះ បានចូលទៅដួសទឹកនៅក្នុងបន្ទប់ទឹកប្រុសវិញ គ្រូបង្រៀនរបស់នាងបានចូលទៅចាប់នាងរំលោភលើកទី២បានសម្រេចតែម្តង។ 

ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះរៀបរាប់ប្រាប់ឪពុកម្ដាយនាំនាងទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនល្មើសភ្លាមៗតែម្ដង។
បច្ចុប្បន្ន គ្រូបង្រៀនល្មោភកាម ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងតែកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕