2023-07-27 10:07
176

កណ្តាល៖ បុរសជនជាតិចិនម្នាក់ សង្ស័យមានវិបត្តិផ្ទាល់ខ្លួនធ្ងន់ធ្ងរដោះស្រាយមិនចេញ បានបើករថយន្តចេញពីសណ្ឋាគារចូលទៅដីចំការមួយកន្លែង រួចបានធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនក្នុងរថយន្តបង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្តង។ 

ករណីជនជាតិចិនធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងខាងលើ កើតឡើងនៅវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចដីចំការរបស់ឈ្មោះ ហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ត្រា នីការ ក្នុងភូមិព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល រកឃើញវត្ថុអាវុធខ្លី ០១ដើម ម៉ាក GLOGK17 ,សំបកគ្រាប់ចំនួន ០២, គ្រាប់ចំនួន ០២គ្រាប់, បង់ចំនួន ០១, រថយន្ដម៉ាក SAVARIN ពាកស្លាកលេខ ភ្នំពេញ 2BC-0536 ចំនួន ០១គ្រឿង។

សភាពរឿងហេតុៈ មុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២៣០នាទី ជនរងគ្រោះបានទៅផឹកស៊ីនៅហាង “បេន សរ័” ស្ថិតតាមផ្លូវលេខ ៣១០ រហូតដល់ម៉ោងប្រហែល ៣ទៀបភ្លឺ ត្រឡប់មកសណ្ឋាគារ “ត្រា នីការ” វិញដល់ម៉ោងជាង ៦ព្រឹកបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់។ នៅវេលាម៉ោងជាង ៨ព្រឹកប្រជពលរដ្ឋប្រទះឈប់យូពេកក៏មិនឃើញមនុស្សបានទៅមើលឃើញសពបុសម្នាក់ស្លាប់ក្នុងរថយន្តតែម្ត។ 

បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសលវិច័យជាលទ្ធមន្ត្រីជំនាញការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តកណ្តាល បានសន្និដ្ឋានថា ជនរងគ្រោះរងគបួសក្បាលធ្ងន់ធ្ងរដោយស្នាមគ្រាប់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង។ 

បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕