2023-07-25 06:07
151

 

ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីបុរសម្នាក់ បាសម្រេចចិត្តចង.ក សម្លាប់ខ្លួនលើដើមរាំង នៅស្រុកជលគិរី។ 


   របាយការណ៍ដដែលបន្តថា ករណីធ្វើអត្តឃាតខ្លួនឯងខាងលេីនេះ បានកេីតឡេីងកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចដើមរាំងក្រោយភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ 
   បុរសដែលចង.កសម្លាប់ខ្លួននោះឈ្មោះ មុត សុខា  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
យោងតាមការបំភ្លឺរបស់ ឈ្មោះ ផាន់ ស្រៀង ភេទស្រី អាយុ៥១ឆ្នាំ ជាម្តាយបង្កើត បានបញ្ជាក់ថាកូនរបស់គាត់ដើរធ្វើការស្រុកឆ្ងាយនៅខេត្តកោះកុង ពេលត្រឡប់មកផ្ទះវិញមានអាការៈ ដូចមនុស្សមានរោគសរសៃប្រសាទ។
   កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ម្តាយបង្កើតរបស់សព បានស្តីបន្ទោសរឿងបញ្ហាស៊ីផឹក រួចជនរងគ្រោះបានរករឿងជាមួយម្ដាយ ហើយក៏បង្កហិង្សា លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែឃើញកូនរបស់គាត់ចង (ក) សម្លាប់ខ្លួនឯងនៅនឹងដើមរាំងក្រោយផ្ទះ។
   ក្រោយពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចរាល់ និងបានរាយការណ៍ជូនជំនាញ ដើម្បីសហការតាមនីតិវិធី។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕