2023-10-19 05:10
397

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោទឹម វិឆ័យ  អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿលងញៀន នៃអធិការដ្ឋាននគរបាលស្រុក ល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី នៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជួង ធឿន ភេទ ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងទុយោចំនួន០១កំណាត់ទយោទម្ងន់០,១៨ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រា អក្សរបរទេស WY ចំ០១គ្រាប់ ទម្ងន់០,០៩ក្រាម សង្ស័យមានសារធាតុញៀន។
-ដែកកេះចំនួន០១។

បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុង រៀបចំកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕