2024-02-23 04:02
68

ភ្នំពេញ៖ គូរស្នេហ៍ប្រុស-ស្រីមួយគូរ បែកគំនិតនាំគ្នាធ្វើសកម្មភាព ឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ រំលងបាន ០២ថ្ងៃត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។

 គូរសង្សារទាំង០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះជួល ផ្លូវ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីវេលាម៉ោង ០១និង៤០នាទី យប់រំលងឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ ០៦D ផ្លូវបេតុង បុរី ចំការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

 មុខសញ្ញាគាស់់ផ្ទះពីរនាក់គូរស្នេហ៍ ត្រូវនគរបាលឃាត់ខ្លួន មានឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ គឺជាគូរសង្សានឹងគ្នា ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ បាត់បង់សម្ភារៈ កុំព្យូទ័រយួដៃ ០១គ្រឿង ម៉ាក TOKYO

 តាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានករណីជនសង្ស័យមិនស្គាល់មុន និងចំនួនបានធ្វើសកម្មភាពឆ្កឹះសោររបងហើយបានចូលបើកទ្វាផ្ទះដែលម្ចាស់មិនបានចាក់សោរចូលលួយទ្រព្យសម្បត្តិ ប៉ុន្តែដោយសារសត្វឆ្កែព្រូសខ្លាំងពេលម្ចាស់ផ្ទះបានដឹងខ្លួនហើយក្រុមចោរបានរត់គេចខ្លួនបាត់ និងបានចុះមកបើកឃើញទ្វារបង និងទ្វាផ្ទះរបើកទើបដឹងថា ពិតទ្រព្យសម្បត្តិមានបាត់ ម៉ាស៊ីនកុំព្យូទ័រយួដៃ (ឡេបថប) ០១គ្រឿង ដែលទុកនៅលើតុក្បែរទ្វារផ្ទះ លុះព្រឹកឡើងបានសុំពឹងអ្នកជិតខាងឲ្យជួយឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យទាំងប្រសុ ស្រី ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX មកធ្វើសកម្មភាពឆ្កឹះសោរចូលលួច និងបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តែម្តង។

 ក្រោយពីការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាជនសង្ស័យតាមរយៈការមេរ៉ាសុវត្ថិភាព សមត្ថជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ត្រូវជាគូរស្នេហ៍នឹងគ្នា ដោយដកហូតយកបាន ម៉ូតូ ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3345 មួយគ្រឿង និងទួនណាវីស ០១ដើម យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕