2023-03-21 12:03
513

កំពង់ឆ្នាំង៖ ពិតជាគួរឱ្យអាសូរណាស់! បុរសម្នាក់ជីះម៉ូតូពីភ្នំពេញទៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីទៅមើលប្រពន្ធសម្រាលកូនខ្ចី ស្រាប់ចៃដន្នអាក្រក់ដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយជនជាតិចិន បានបុកស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ចំពោះករណីគ្រោះថ្នាក់ចរាចខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៥និង២៨នាទីព្រឹកថ្ងៃទី ២១ខែមីនា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធជានាក់រស់នៅស្រុកភ្នំក្រវាញ។

សាក្សីនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda dream ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ តាកែវ 1V-3311 ធ្វើដំណើរពីភ្នំពេញឆ្ពោះផ្ទះខាងប្រពន្ធឯស្រុកភ្នំក្រវាញបើកបរក្នុងទិសដៅពីកើតឆ្ពោះទៅលិចមកដល់ត្រង់ចំណុចកើតហេតុភូមិ-ឃុំខាងលើ បានប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក់ Alphard  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ជនជាតិចិនដែលបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍។

បច្ចុប្បន្ន អ្នកបើកបររថយន្ត និងវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលការចាត់ការបន្តតាមច្បាប់។ ចំណែសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើបុណ្យនៅតាមប្រពៃណីនៅខេត្តតាកែវ៕