2023-12-22 06:12
103

ឯកឧត្តម ឌុច ចាន់តូ អនុប្រធានគណៈកម្មាធិការសាខាតំណាង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានដឹកនាំមន្រ្តីសាខានិងយុវជនស្ម័ក្រចិត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតា សំ សុផាត អតីតប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសប្បទាខេត្ត ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើពិធីបូជាសព  នៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣។
    នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ឌុច ចាន់តូ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរសាខាកាបាទក្រហម និងក្នុងនាម ឯកឧត្តមផ្ទាល់មាន សេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោកតា សំ សុផាត  អតីតប្រធានមន្ទីរសង្គមកិច្វកិច្ចអតីតយុទ្ធជននិងយុវនីតិសប្បទាខេត្ត ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០.៣៣នាទីយប់ ថ្ងៃអាទិត្យ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។
     មរណៈភាព លោកតា សំ សុផាត គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏ល្អ ហើយក៏ជាស្វាមី ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបានចូលរួមយ៉ាងសកម្មក្នុងការបម្រើជាតិមាតុភូមិ។តាមរយៈនេះ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ នៃសព លោកតា សំ សុផាត បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
   នៅក្នុងឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ នាំយកថវិកា របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន៥លានរៀល និងអំណោយរបស់សាខាអង្ករ៥០គីឡូក្រាម ទឹកផ្លែឈើនិងទឹកទឹកសុទ្ធមួយចំនួនជូនក្រុមគ្រួសារសព ផងដែរ៕