2024-01-26 05:01
66

ភ្នំពេញ៖  ឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានការពារអាកាស នៃកងទ័ពជើងគោក រាជធានីភ្នំពេញព បានថ្លែងថា «ការហ្វឹកហ្វឺនបំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ប្រភេទ ដើម្បីប្រែក្លាយជានាយទាហាន ដែលមានសមត្ថភាពពេញលេញ និងជារបងការពារជាតិដ៏រឹងមាំទៅថ្ងៃអនាគត» ។
   ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្ដមសេនីយ៍ឯក ហេង បានមានប្រសាសន៍ថា៖ វគ្គបានបញ្ចប់នាពេលនេះ ពិតបានបង្កើននូវការចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្តភាព ជំនាញវិជ្ជាជីវៈ ពិសេស ការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារអាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានការរីកចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ដាប័នជំនាញពាក់ព័ន្ធ បានសំហការធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាមផែនការកំណត់ ។
   ឧត្ដមសេនីយ៍ឯក ហេង ហុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស និងការចូលរួមផងដែរពីគ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាមផែនការកំណត់ ។
   ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតី ស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក, ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច  និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម, លើកកម្ពស់ស្មារតីស្នេហាជតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជា សារាចរ ផែនការ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបានប្រគល់ឱ្យ, ត្រូវបង្កើននូវវិធានការគ្រប់គ្រង ថែរក្សា គ្រឿងបំពាក់ឱ្យបានល្អ និងតាមលក្ខណៈបច្ចេកទេស, យកចចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចរាល់ភារកិច្ចដោយយកចំណេះដឹង បទពិសោធន៍ ក្នុងវគ្គដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិដ៏រឹងមាំ ទៅ ថ្ងៃអនាគត។ បន្តហ្វឹកហ្វឺន បំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ ប្រភេទ ព្រមទាំងខិតខំសិក្សា ស្រាវជ្រាវបន្ថែមទៀតនូវជំនាញបច្ចេកវិទ្យាទំនើបលើពិភពលោក, ចាត់តាំងអប់រំចិត្តសាស្ត្រ និងរៀនភាសាបរទេស ដើម្បីឆ្លើយតបបានតាមសភាពការណ៍បច្ចុប្បន្ន និង បន្តយកចិត្តទុកដាក់ឱ្យបាន៏ខ្លាំងក្លា ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីរួមចំណែក់លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យបានល្អប្រសើរ។

    ក្នុងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា៖ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានបើក និងបិទវគ្គហ្វឹកហ្វឺន ចំនួន ៥៦ វគ្គ មានសិក្ខាកាម សរុបចំនួន ៥ ២១៩នាក់ ក្នុងនោះ នៅបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ២៥វគ្គ មានសិក្ខាកាម ១ ៩៣៣នាក់ នៅតាមភូមិភាគ ២២វគ្គ មានសិក្ខាកាម ១ ៣៤៦នាក់ កងពល ០៣វគ្គ មានសិក្ខាកាម ១៥៦នាក់ និងនៅបញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ០៥វគ្គ មានសិក្ខាកាម ១ ៧២៩នាក់ ជាលទ្ធផល បញ្ចប់វគ្គទទួលបានល្អប្រសើរ និងចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតបាន ១៤លើក ។
   សូមបញ្ជាក់ថា វគ្គគ្គបំប៉នជំនាញកាំភ្លើង ការពារអាកាស ឆ្នាំ២០២៣ សិក្សារយៈពេល ០៣ខែ កម្មសិក្សាការី ចំនួន ៨៩នាក់ មានសិក្ខាកាម ចំនួន ៧២នាក់ គណៈគ្រប់គ្រងនឹងយោធាចារ្យ ចំនួន ១៧នាក់ ។ ជាលទ្ធផល ក្រោយពេលបញ្ចប់វត្ឋិក្ខាកាមតទទួលបាននិទ្ទេសរួមមាន៖ និទ្ទេសល្អ ២៧នាក់ ស្មើនឹង ៣៧,៥០% និទ្ទេសល្អបង្ករ ៣៩នាក់ ស្មើនឹង ៥៤,១៧% និងនិទ្ទេសមធ្យម ០៦នាក់ស្មើនឹង ៨,៣៣%  ៕