2023-04-12 04:04
312

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ  កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យប្រធានសមាគម អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំក្រុមការងារសមាជិក សមាជិការ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នងឱកាសអបអរសារទពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសនេះ ដ៏មានមានតម្លៃនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានអនុញ្ញាតជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីសមិទ្ធផល និងការអភិវឌ្ឍន៍ រីកចម្រើនរបស់សមាគមដែលបានរួមចំណែកបណ្តុះបណ្តាលបងប្អូនក្រុមអ្នកសារព័ត៌មាន រាប់រយនាក់ ជាពិសេសក៏បានចូលរូមក្នុងកិច្ចការងារសង្គមផងដែរ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រនូវសមកម្មភាពនានារបស់សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដែលបានរួមចំណែកលើស្ទួយវិស័យសេរីសារព័ត៌មាននៅកម្ពុជា ជាពិសេសក្នុងកិច្ចការងារជួយសង្គមតែម្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងជម្រុញបន្ថែមដល់សមាគមក្នុងកិច្ចការងារពង្រឹងវិស័យសារព័ត៌មាន ដែលជាផ្នែកមួយក្នុងការងារជួយសង្គមជាតិយើង។

សម្រាប់ឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បាននាំយកនូវអង្ករ ចំនួន២តោន និងទឹកសុទ្ធ៥០កេសផងដែរ៕