2023-07-28 12:07
171

បន្ទាយមានជ័យ៖ ខ្សែរថភ្លើងតភ្ជាប់រវាងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានបើកឲ្យដំណើរការរថភ្លើងចេញ-ចូលដឹកទំនិញ នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣។ 

ក្នុងឱកាសដែលបើកដំណើរការផ្លូវដែកកម្ពុជា-ថៃ ឲ្យរថភ្លើងដឹកទំនិញចេញ-ចូល ឃើញមានវត្តមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមអយស្ម័យយាន និងមន្ត្រីជំនាញភាគីថៃ និងក្រុមហ៊ុនដឹកជញ្ជូនបានជួបប្រជុំពិភាក្សា នៅខាងភាគីថៃ ដើម្បីប្រជុំនៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត។ 

សូមជម្រាបថា ផ្លូវដែកដែលតភ្ជាប់កម្ពុជា-ថៃ ច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកប្រទេសថៃ បានដំណើររថភ្លើងដឹកទំនិញចេញ-ចូលជាបណ្តុះអាសន្ន ក្រោយអគ្គីភ័យបានឆាបឆេះអគារកាស៊ីណូក្រុងប៉ោយប៉ែតត្រូវបានផ្អាក់ដំណើរការបណ្តុះអាសន្ន។ 

នៅពេលនេះផ្លូវដែកដែលតភ្ជាប់កម្ពុជា-ថៃ ច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ប្រទេសថៃ ត្រូវបានបើកដំណើរការឲ្យរថភ្លើងដឹកទំនិញចេញ-ចូលកម្ពុជា-ថៃ ដែលបានផ្តល់វិស័យសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ដូចជាការសម្រេចបាននូវចក្ខុវិស័យអាស៊ានក្នុងការតភ្ជាប់ប្រទេសតំបន់អាស៊ានទាំងមូល។ 

ប្រជាពលរដ្ឋបានសប្បាយចិត្ត និងត្រេកអរ នៅពេលឃើញផ្លូវដែកតភ្ជាប់កម្ពុជា-ថៃច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ប្រទេសថៃ ត្រូវបានបើកដំណើរការរថភ្លើងដឹកទំនិញចេញ-ចូលឡើងវិញ៕