2023-05-03 02:05
354


ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយដែលបានបង្ហោះសារថា សូមបងប្អូនមានការប្រុងប្រយត្ន័ មានក្មេងទំនើងមួយក្រុមបានគប់កញ្ចក់រថយន្តនាងខ្ញុំនៅវេលាម៉ោង ១០:១០នាទី យប់ថ្ងែទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពេលនាងខ្ញុំធ្វើដំណើរពីទីរួមខេត្តមកផ្ទះនៅភូមិ ដូនទង ឃុំធ្លក ខណៈមកដល់ចំណុចកើតហេតុបានជួបក្មេងមួយក្រុមមានម៉ូតូ៤គ្រឿងមានគ្នាប្រហែលជិត១០នាក់បានគប់កញ្ចក់ឡាននាងខ្ញុំ សូមអរគុណដល់បងៗសមត្ថកិច្ចបានដុតដៃដុតជើងណាស់ក្នុងការតាមរុករកមុខសញ្ញាថាតែចាប់បានអូនៗ បងមិនស្រលាញ់លុយជាងអោយអូនៗជាប់ទ្រុងទេពៅមាស។


  ពាក់ព័ន្ធករណីខាងលើនេះដែរលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនៅរសៀលថ្ងៃទី៣ខែឧសភាឆ្នាំ២០២៣នេះថា លោកបានទទួលព័ត៌មាននេះហើយ លោកនឹងក្រុមការងារកំពុងចុះធ្វើការស្រាជជ្រាវនៅកន្លែងកើតហេតុ។
   លោកបានបន្តថា នៅពេលនេះលោកកំពុងសាកសួរព័ត៌មានពីម្ចាស់រថយន្តបន្ថែមទៀតដើម្បីស្វែងរកចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជាក្មេងទំនើងដែលគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះយកមកផ្ដន្ទាទោសអោយខានតែបាន៕