2023-07-08 01:07
142

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃ​ទី០៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ​ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តី​នគរបាលបាល​ បានឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣៥នាទី ត្រង់ចំណុចផ្ទះលេខ០១ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅផ្ទះលេខ០៤ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ចំណែកជនសង្ស័យចំនួន០៣នាក់មាន ៖

១-ឈ្មោះ ចាន់ រ៉ាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២-ឈ្មោះ ផុន សុថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣-ឈ្មោះ ចន សុខភឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារៈខូចខាត បាត់បង់៖  ដែកទីបជ្រុង ប្រវែង០៦ម៉ែត្រ ចំនួនប្រហែល៦០ដើម ។ វត្ថុតាងចាប់យក៖ ម៉ូតូសណ្តោងរុឺម៉ក (ម៉ូតូចាស់) ចំនួន០១គ្រឿង ។ 

បច្ចុប្បន្ន​នេះ​ ជនសង្ស័យខាងលេី​ និងវត្ថុតាង​ កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​ ៕​