2023-10-25 05:10
393

ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារ១០កើតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ខែ តុលាឆ្នាំ ២០២៣ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអនាធិបតេយ្យ និងកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាបន្តបន្ទាប់រហូតចំនួន ៥នាក់ ក្នុងភូមិសាស្រ្តរបស់ខ្លួនដោយ នាំមកសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកក្នុងនោះមាន៖
១-ឈ្មោះ ហាវ លីម៉ីញ ភេទប្រុស រស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ភឿប មករា ភេទប្រុស រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ វុធ ម៉េង ហួរ ភេទប្រុស រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤-ឈ្មោះ ចិត្ត ចំរើន ភេទប្រុស រស់នៅភូមិក្រសាំង ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ណក់ សីហា ភេទប្រុស រស់នៅភូមិទំនាប ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតបានសម្ភារៈ កាំបិតខ្វែវដងឈើចំនួន០១ដើម និងម៉ូតូ០៤គ្រឿង។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣វេលាម៉ោង០៧ និង ៣០ នាទី សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះដារ៉ា គឹមហ៊ាង ភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលបានប្តឹងចំពោះជនសង័្សយខាងលើដែលបានធ្វើសកម្មភាព កាប់ម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកហុងដាឃ្លិចពណ៌ស៊េរី២០២៣ពាក់ស្លាកលេខបាត់ដំបង1A- 5648បណ្ដាលឱ្យ ខូចខាត(បែកក្បាលម៉ូតូ និងស្តុបម៉ូតូខាងក្រោយ)កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២ ០២៣ នៅចំណុចក្រុមទី០២ ភូមិកសិ កម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ហើយ៕