2023-08-13 11:08
135


បាត់ដំបង÷កាលពីយប់ថ្ងៃសុក្រ១០រោច ខែទុតិ យាសាឃឆ្នាំថោះបញ្ចស័កព.ស. ២៥ ៦៧  វេ លាម៉ោង០៤និង១០នាទីទៀប ភ្លឺ ឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ២០ ២ ៣  អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង  លោ កវរសេនីយ៍ ទោ  សំ  វីរះ  អធិការនគរបាលស្រុកបាណន់  បានដឹក នាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀនសហការជា១កម្លាំ ងប៉ុស្តិ៍នគរ បា លរដ្ឋបាលតាគ្រាម ចុះបង្ក្រាបករណីរក្សាទុកនៅសារធាតុញៀនដោយខុស ច្បាប់០១ករណីក្នុងបទល្មើសជាក់ ស្តែង ស្ថិតនៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបា ណន់ ខេត្តបាត់ដំបង។
    ប្រភពពីសមត្តកិច្ចបានបន្តថា÷ករណីឃាត់ខ្លួនជនសង្ស័យបានម្នាក់នេះឈ្មោះ អុច សុខវុយ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំ នៅ ភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបា ត់ ដំបង។និងបានប្រមូលវត្តុតាងយករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន 
- ម៉ូតូចាស់កែច្នៃ០១គ្រឿង
-ទូរស័ព្ទដៃ០១គ្រឿង ។
   សមត្តកិច្ចជំនាញបានបន្តថា÷ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើត្រូវបានបញ្ជូនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកបាណន់ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ច្បាប់៕ដោយ÷ស សារឿន