2023-06-07 12:06
675

ភ្នំពេញ៖ អ្នកជំនួញជនជាតិជប៉ុនម្នាក់ បានរងគ្រោះចាញ់បោកលោកស្រី ថោង សុខថេង និងបក្ខពួកអស់ប្រាក់ជិត ៣០ម៉ឺនដុល្លារ តាមរយៈការអូសទាញទិញដី ដើម្បីដាំដំណាំកសិករឧស្សាហកម្ម ប៉ុន្តែចុងក្រោយប្រាក់ក៏បង់ដីក៏ត្រូវគេយកអស់បាត់ទៀត។

ដោយរងនូវភាពអយុត្តិធម៌ ចាញ់បោកលោកស្រី ថោង សុខខេង និងបក្សពួក បានឆបោក និងរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងការទិញ លក់ដី ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អ្នកជំនួញជនជាតិជប៉ុន បានដាក់ពាក្យបណ្តឹងចូលទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីស្វែងរកយុត្តធម៌។

យោងតាមឯកសារពាក់ព័ន្ធបានបង្ហាញថា លោក ជូអេ ហ្កូតូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ បានទិញដីចំការ ក្នុងភូមិសាស្ត្រភូមិអញ្ញាសេះ និងភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាមរយៈលោកស្រី ថោង សុខខេង មានទីលំនៅផ្ទះលេខ ៤២៩ ផ្លូវលំ ក្រុម៣ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបក្ខពួកដោយមានបញ្ចុះបញ្ចូលដោយលោក ប៉ែន សេរីមុន្នី ជាមន្ត្រីយោធា និងបុគ្គលមួយចំនួនទៀត។

តាមការបញ្ជាក់អ្នកជំនួញជាជនជាតិជប៉ុន បានយល់ព្រមដីចំការ ទំហំ ៣២៨ហិចតា មានតំលៃសរុបចំនួន ២៩៩,៨៦០ដុល្លារ ដោយមានការទួលស្គាល់ត្រឹមពីអាជ្ញាធរភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីដឹងលឺលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ចំនួន ០៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនឱ្យលោកស្រីថោង សុខខេង ទៅតាមដំណាក់កាល នៃកិច្ចសន្យា។

ចំពោះល្បិចបោកប្រាស់នេះ គឺលោកស្រី ថោង សុខខេង និងបក្សពួក រួមមាន៖ បុគ្គលឈ្មោះ ប៉ែន សេរីមុន្នី ជាមន្ត្រីយោធា ,លោក ស៊ឺ សុងហ៊ី ជាអ្នកបកប្រែ ភាសាជប៉ុន ,លោក អ៊ុន សុផល ជាសាក្សីដឹងឮ បានអូសទាញជនជាតិជប៉ុនឈ្មោះ អេ ហ្កូតូ ទិញដីចំការ និងជួលដីឲ្យខ្លួនវិញ ដើម្បីដំណាំអំពៅកសិឧស្សាហកម្ម ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បញ្ចប់កិច្ចសន្យាដាំអំពៅ។ លុះចប់កិច្ចសន្យាជួលដើម្បីដាំអំពៅលោកស្រី ថោង សុខខេង មិនព្រមប្រគល់ដីឲ្យម្ចាស់ជាជនជាតិជប៉ុនវិញឡើយ។ 

លោកស្រី ថោង សុខខេង បានបញ្ជាក់ប្រាប់ទៅលោ ជូអេ ហ្កូតូ ជនជាតិជប៉ុនថា "ដីនោះជាដីរបស់ប្រជាជន ដែលមានប័ណ្ណកម្មសិទ្ធិរួចរាល់អស់ហើយ"។ 

បន្ទាប់ពីឮបែបនេះ ជនរងគ្រោះភ្ញាក់ខ្លួន និងងឿងឆ្ងល់ថា ហេតុអ្វីបានជាដីដែលខ្លួនទិញត្រឹមត្រូវបែរជារបស់ប្រជាពលរដ្ឋទៅវិញ? ហេតុអ្វីស្រី ថោង សុខខេង បានដីមកពីណាលក់លោកដែលមានទំហំ ៣២៨ហិចតានាពេលកន្លងមក?

ជនរងគ្រោះថា លោកស្រី ថោង សុខខេង បានទួលលុយពីរូបលោក ចំនួន ២៩៩៨៦០ដុល្លារ ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុកព្រមទាំងមានមេធាវី និងសាក្សីត្រឹមត្រូវ។

ពាក់ព័ន្ធករណីនេះ ហេតុអ្វី? លោក ប៉ែនសេរី មុន្នី ជាមន្ត្រីយោធា ដែលជាអ្នកបញ្ចុះបញ្ចូលឲ្យជនជាតិជប៉ុនទិញដីនោះ អាចធ្វើបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដោយដាក់ឈ្មោះខ្លួន បានដីថហូតជាង ៨០ហិចតា ស្របពេលដែលអ្នកទិញដីបែរជាមិនទទួលបានដីឡើយ។

ចំពោះសាក្សីដឹងឮឈ្មោះ អ៊ុន សុផល ដែលបានផ្តិតមេដៃដឹងលឺលើឯកសារផ្ទេរកម្មសិទ្ធិ ទិញ លក់ដី បានឃុបឃិតលោកស្រី ថោង សុខខេង និងលោក ប៉ែន សេរី មុន្នី មន្ត្រីយោធាយកដីនោះយកទៅលក់ឲ្យអ្នកផ្សេងទៀត។ ដោយប្រគល់សិទ្ធិតំណាង ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាតំណាងពីស្វាមី និងកូនរបស់លោកស្រី ថោង សុខខេង លោក ប៉ែន សេរីមុន្នី ហើយលោក អ៊ុន សុផល និង ប្រពន្ធឈ្មោះ ឡូត សុខុម បានបន្លំភ្នែកតុលាការតាំងខ្លួនជាតំណាងប្រជាពលរដ្ឋដោយបានដាក់ពាក្យប្តឹងលោកស្រី ថោង សុខខេង ឲ្យប្រគល់ដីមកឲ្យខ្លួនជាតំណាងប្រជាពលរដ្ឋ។

ក្រោយពីបានសាលក្រមពីតុលាការ ឈ្មោះ អ៊ុន សុផល បានព្យាយាមដាក់ពាក្យធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្នុងគោលបំណងលក់បន្តទៅ ឲ្យភាគីផ្សេងទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានដាក់ពាក្យប្តឹងជំទាស់។

សូមរំឭកថា កាលពីឆ្នាំ២០១២ ប្រជាពលរដ្ឋបានលក់ដីទាំងនេះឲ្យលោកស្រី ថោង សុខខេង រួចទៅហើយព្រមទាំងបានប្រគល់ឯកសារគ្រប់ចំនួនទៅលោកស្រី ថោង សុខខេង ប៉ុន្តែអំឡុងនៅឆ្នាំ២០២០ លោក អ៊ុន សុផល បានយកឯកសារលក់ ទិគដី ទីតាំងខាហលើមកឲ្យពួកខ្លួនផ្តិតមេដៃជាថ្នូរនឹងប្រាក់ ចំនួន ២០ម៉ឺនរៀល ក្នុងមួយគ្រួសារថែមទៀតផង។ ប្រជាពលេដ្ឋពួកគាត់មិនបានដឹងថា លោក អ៊ុន សុផល ឲ្យគាត់ផ្តិតមេដៃ លក់ដីទៅឲ្យភាគីណាទៀតនោះទេ។

តាមប្រភពផ្សេងទៀត បានឲ្យដឹងថា លោកស្រី ថោង សុខខេង ,លោក ប៉ែន សេរីមុន្នី និង អ្នកបកប្រែឈ្មោះ ស៊ឺ សុងហ៊ី បានរៀបស៊ីជនជប៉ុនផ្សេងទៀតឲ្យទៅទិញដី នៅស្រុកឧរ៉ាល់ ចំនួន ១០០០ហិចតា តែក៏គ្មានដី ដូចករណីលោក ជូអេ ហ្កូតូ នេះដែរ។ លោកស្រី ថោង សុខខេង ធ្លាប់បានប្រើល្បិចបែបនេះជាញឹកញាប់ ដើម្បីរៀបស៊ីជនបរទេសដូចជាក្រុមហ៊ុនចិនជាដើម។

ពាក់ព័ន្ធនឹង រឿងអយុត្តិធ៌មខាងលើ លោកជូអេ ហ្កូតូ នឹង ដាក់ពាក្យបណ្តឹងទៅ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ លោកស្រី ថោង សុខខេង និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺបានឡើយ៕

លោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា

                                                                                                                                                                                              លោក ស៊ឺ សុងហ៊ី ជាអ្នកបកប្រែភាសាជប៉ុន

                                                                                                                                                                                   លោកស្រី ថោង សុខខេង

                                                                                                                                                                                                                                             លោក អ៊ុន សុផល ជាសាក្សី