2024-03-22 08:03
28

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលក្រុងច្បារមន បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងចែកចាយគ្រឿងញៀន បានចំនួន ០៤នាក់ ដកហូតវត្ថុតាង និងសម្ភារៈមួយចំនួនផង។
ការបង្ក្រាបករណីខាងលើ ធ្វើឡើងនៅថ្ងៃទី២២ មីនា ឆ្នាំ២០២៤ ត្រង់ចំណុច ភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ។
   មុខសញ្ញាជនសង្ស័យទាំង ០៤នាក់ន រួមមាន៖  ទី១- ឈ្មោះ សុខ ផល្លី ហៅ ភាច ប្រុស ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ទី២- ឈ្មោះ ហុឹម សុខហាន ប្រុស អាយុ ២៨ឆ្នាំ ភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ទី៣- ឈ្មោះ អុឹម អូនវង ប្រុស អាយុ ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ទី៤- ឈ្មោះ សាន វិចិត្រ ប្រុស ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
   ចំពោះវត្ថុតាងដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌ស ថ្លាសង្ស័យថា គ្រឿងញៀន ចំនួន ២៣កញ្ចប់ (ធំ ០១កញ្ចប់, មធ្យម ០៥កញ្ចប់ និងតូច ចំនួន ១៧កញ្ចប់), ម៉្សៅមត់ ពណ៌ស សង្ស័យថា គ្រឿងញៀន ០២កញ្ចប់តូច, ថ្នាំគ្រាប់ ពណ៌ស លាយផ្កាឈូក ០១កញ្ចប់ មាន ០២គ្រាប់, កញ្ចប់ម៉្សៅផ្លាស្ទិច ០៤កញ្ចប់ (ពណ៌ទឹកក្រូច ០២កញ្ចប់ និងព័ណ៌ខៀវ ០២កញ្ចប់ ), ទូរសព្ទដៃ ចំនួន ០៣គ្រឿង (អូប៉ូ ០២គ្រឿង ព័ណ៌ស ០១,ខៀវ ០១ និងម៉ាក វីវ៉ូ ព័ណ៌ខ្មៅ ០១គ្រឿង ), ម៉ូតូ ហុងដាឌ្រីម C125 ព័ណ៌ខ្មៅ បិទស្កុតលាយទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-4495 លេខតួ និងលេខម៉ាស៊ីន ND125 ME.8137458, ក្រដាសប្រាក់ដុល្លារ ជាប្រភេទក្រដាស ១០០ដុល្លារ ចំនួន ៣៥សន្លឹក, ក្រដាស ៥០ដុល្លារ ចំនួន ០១សន្លឹក, ក្រដាស ១០ដុល្លារ ចំនួន ១០សន្លឹក និងប្រភេទ ក្រដាសប្រាក់រៀល ក្រដាស ១ម៉ឺន ១៣សន្លឹក សុទ្ធតែជាក្រដាសលុយសម្រាប់សែន និងឧបករណ៍ប្រើប្រាស់ សម្ភារ:វ៉ិចខ្ចប់មួយចំនួនទៀត។
  បច្ចុប្បន្នជំនាញអធិការដ្ឋាននគរបាលក្រុងច្បារមន បានកំពុងដំណេីរការសាកសួរបំពេញនីតិវិធី បញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕