2024-01-27 12:01
60

ភ្នំពេញ៖ យានយន្ត សរុបចំនួន ១៦៨គ្រឿង ត្រូវបានកម្លាំងនគរបាលផ្នែកចរាចរណ៍តាមបណ្តាខ័ណ្ឌបានរកឃើញល្មើស  និងបានឃាត់អនុវត្តតាមផ្លូវច្បាប់ក្នយងយុទ្ធការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ។ 

របាយការណ៍របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលគ្រប់បណ្តាខ័ណ្ឌ ។ 

ជាលទ្ធផលការត្រួតពិនិត្យយានយន្តឆ្លងកាត់ សរុបចំនួន ១៧៩១គ្រឿង ក្នុងនោះ ឃាត់យានយន្តល្មើស ចំនួន ១៦៨គ្រឿង រួមមាន៖ រថយន្ត ចំនួន ៤៨គ្រឿង, ម៉ូតូ ចំនួន ១២០គ្រឿង ។ 

១- ល្មើសជាតិស្រវឹង ចំនួន ៦៤គ្រឿង កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន ២៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន ០៧នាក់ និងអ្នកបើកបររថយន្ត ចំនួន ២០នាក់, កម្រិត ០.៤០ mg/L ឡើង ចំនួន ៣៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន ១៥នាក់ និងអ្នកបើកបររថយន្ត ចំនួន ២១នាក់ 

២- បទល្មើសផ្សេងៗ ចំនួន ១០៤គ្រឿង អត់មួកសុវត្ថិភាព ចំនួន ៩៧គ្រឿង គ្មានប័ណ្ណបើកបរ ចំនួន ០៧គ្រឿង ។ 
៣- វិធានការអប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម 0,25mg/L  ចំនួន ១០នាក់, អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន ៤០នាក់ (មានមួកមិនព្រមពាក់) ។ 
៤- ការរក្សាទុកយានយន្ត និងផាកពិន័យ ចំនួន១១៨គ្រឿង នៅសល់ ចំនួន ៥០គ្រឿង ទុកនៅអធិការខណ្ឌ ចំនួន ៤៧ គ្រឿង (រថយន្ត ចំនួន ១៦គ្រឿង ម៉ូតូ ចំនួន ៣២គ្រឿង) និងបញ្ជូនទៅការិយាល័យ ចំនួន ០២គ្រឿង ៕