2023-06-30 02:06
225

 

ខេត្តបាត់ដំបង៖ ជាក់ស្ដែងករណីទី១, កម្លាំងនគរបាលស្រុករតនមណ្ឌល កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៤នាក់ នៅចំណុច ភូមិចំការល្មុត ឃុំស្ដៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។ 


មុខសញ្ញាចោរលួច និងជួញដូរគ្រឿងញៀនប្រុសស្រីសរុបចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញស្រុក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលពីរថ្ងៃនេះ ពាក់ព័ន្ធករណី ៤ផ្សេងគ្នា។ 
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្ដៅនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នៅសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្ដែងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ សេង ចាន់ដារ៉ា ហៅរ៉ាភេទប្រុសអាយុ៣៩ឆ្នាំរ ស់នៅភូមិចំការល្មុត ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ២-ឈ្មោះ រឿម សាមុត ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិស្តៅឃុំស្ដៅ ស្រុករតនមណ្ឌខេត្តបាត់ដំបង។និង៣-ឈ្មោះ រ៉េត រើយ ហៅតឿ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៧ថង់សង្ស័យមានសារធាតុញៀន។ សម្ភារៈសម្រាប់ច្រកចែករំលែកនិងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ទូរសព្ទដៃចំនួន ០២គ្រឿង។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សេង ចាន់ដារ៉ា ហៅរ៉ា  និងដោយបានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះសមត្ថកិច្ចបានបន្តនីតិវិធីឃាត់ខ្លួននាំខ្លួនជនសង្ស័យ ចំនួន០១នាក់ទៀត ឈ្មោះ សាអាង វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃអំពរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១៥ថង់ សង្ស័យមានសារធាតុញៀន។ សម្ភារៈសម្រាប់ច្រកចែករំលែកនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ និងទូរសព្ទដៃចំនួន០១គ្រឿង។
ករណីទី២, លោកវរសេនីយ៍ឯក ឡុងយោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២៨ខែ មិថុនាឆ្នាំ២០២៣ បានដឹកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើស(ជាក់ស្តែង ) នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទី១,ឈ្មោះ សុខ ហុកគី ភេទប្រុ ស អាយុ៣៩ឆ្នាំ និងទី២ ឈ្មោះ គន្ធា សុភី ភេទស្រី អាយុ២៩ឆ្នាំ(ប្ដី ប្រពន្ធ) អ្នកទាំងពីរ រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំ បង។ វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ ទម្ងន់(១១.៤៧ក្រាម)ថ្លឹងទាំងសំបកសង្ស័យមានសារធាតុញៀនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ,ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ និងទូរស័ព្ទដៃចំនួន០២គ្រឿង។
ករណីទី៣, កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយកម្លាំងនគរបាលស្រុកកំរៀងបានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល។ 
ដោយឡែកករណីទី៤, លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល នៅថ្ងៃទី២៩ ខែមិថុនាម្សិលមិញនេះដែរ បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តើកហែប ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ែម ចាន់ថន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌលខេត្តបាត់ដំបង មកធ្វេីការសាកសួរស្រាវជ្រាវ នៅក្រោយពេលដែលសមត្ថកិច្ចទទួលនូវពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រុំ រុឹម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយជួរ  ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលរូបគាត់ត្រូវបានជនសង័្សយលួចយកលួសបន្លារបស់គាត់ដែលដាក់នៅដីជាកម្មសិទ្ធិរបស់គាត់អស់ចំនួន០៣ដុំស្មេីនឹងទឹកប្រាក់ចំនួន៤,០០០, ០០០ រៀល(បួនលានរៀល)កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣។
តាមរយៈការសាកសួរនេះជនសង័្សយបានឆ្លេីយសារភាពថា រូបគេពិតជាបានលួចយកលួសបន្លារបស់ជនរងគ្រោះខាងលេីប្រាកដមែន ដែលពេលសមត្ថកិច្ចឃាត់ខ្លួននេះគឺរូបគេយកទៅលក់បាត់ហេីយ។ 
បច្ចុប្បន្នះជនសង្ស័យ៨នាក់ ផ្សេងទៀតដែលពាក់ព័ន្ធករណីលួច និងជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវកម្លាំងនគរបាលការិយាល័យជំនាញ បន្តអនុវត្តតាមនីតិវិធីច្បាប់៕