2023-03-24 05:03
391

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បានវាយប្រហារលើស្រុកចំនួន០២ របស់ខេត្តបន្ទាយមានជ័យ និងបានបំផ្លិចបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋជិត២០០ខ្នង រងការខួចខាតខ្លះរបើកដំបូល បាក់បែក ទ្រេត ដួលរលំ និងខ្លះដួលរៀបដល់ដីតែម្តង។ 

ហេតុការណ៍ខ្យល់កន្ត្រាក់ដ៏គួរឱ្យភ័យខ្លាចនេះ បានកើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានភ្លៀងធ្លាក់១មេធំលាយឡំនឹងខ្សល់បក់បោកយ៉ាងខ្លាំងបង្កឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដួលរលំ និងរបើកដំបូល ទ្រេត បាក់បែកអស់ ចំនួន ១៩៩ខ្នង និងគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

តាមរបាយការណ៍របស់អាជ្ញាធរ បានបង្ហាញថា អភូតហេតុគ្រោះធម្មជាតិភ្លៀង និងខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅស្រុកថ្មពួក ប៉ះពាល់០៣ឃុំស្មើនឹងចំនួន១៩០ខ្នងផ្ទះ សាលារៀន០៥ខ្នង និងស្រុកស្វាយចេកប៉ះពាល់០២ឃុំស្មើនឹងចំនួន០៩ខ្នងផ្ទៈ។

បច្ចុប្បន្នអាជ្ញាធរខេត្ត ស្រុក រួមួទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ រួមសហការគ្នាចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ត្រូវជួសជុលផ្ទៈសំបែង សងជម្រកបណ្តោះអាសន្នទៅតាមលទ្ធភាព៕