2023-04-15 09:04
288

សៀមរាប៖ នៅរសៀលថ្ងែទី១៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅមុខទីលានជល់ដំរី នៃខេត្តសៀមរាប។ 

ក្នុងពិធីដង្ហែរក្បួនអង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ គឺមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងយុវជនកម្ពុជាមកពីគ្រប់ទិស ដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។ 

ក្បូនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០២៣ នេះ គឺមានចំនួន៤ផែនធំៗ និងផែនតូចៗចំនួន៤៤ផែន ដែលបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កីឡា និងអត្តសញ្ញាណខ្មែរជាច្រើនទម្រង់។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕