2024-03-28 03:03
38

ព្រៃវែង៖     នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី  ដើម្បីជួបពិភាក្សាការងារ។ 

លោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន បានមានប្រសាសន៍ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្តព្រៃវែងដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោកនៅក្នុងជំនួប ពិភាក្សាសម្ដែងការគួរសម និងការផ្ដល់ ម៉ាស៊ីនអ៊ុកស៊ីសេននាថ្ងៃនេះ។ 

ក្នុងជំនួប ពិភាក្សាសម្ដែងការគួរសមនេះ លោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន ក៏ប្រគល់ទូរម៉ាសុីនអុកសុីហ្សែន ចំនួន០៨ គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើការងារក្នុងវិស័យសុខាភិបាល ក្នុងខេត្តព្រៃវែងដើម្បីបម្រើផលប្រយោជន៍ ជួយសង្គ្រោះដល់ អ្នកជំងឺ។ 

មិនត្រឹមតែប៉ុណ្ណោះទេ លោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការង សភាពាណិជ្ជកម្មកម្ពុជា-ចិន ក៏បានឧបត្ថម្ភអាគារសិក្សា ចំនួន០៥អាគារ ដែលមានទីចាត់ការចំនួន០១បន្ទប់ បន្ទប់រៀនចំនួន១៤បន្ទប់ និងបន្ទប់ទឹក១ សរុប១៦បន្ទប់ ក្នុងសាលាបឋមសិក្សាបារាយណ៍លិចថ្មី ស្ថិតនៅសង្កាត់បារាណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែងផងដែរ។

ក្នុងនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការជួយជ្រុងជ្រែង របស់លោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការង សភាពាណិជ្ជកម្មកម្ពុជា-ចិន ដែលបានឧបត្ថម្ភ ផ្តល់នៅ ទូរម៉ាសុីនអុកសុីហ្សែន និងសម្ភារៈ ផ្សេងៗទៀតព្រមទាំងផ្ដល់នូវអគារសិក្សា សម្រាប់សាលាបឋមសិក្សាបារាយណ៍លិច ដើម្បីបង្កភាពងាយស្រួលដល់ការសិក្សារបស់ ក្មេងៗសិស្សានុសិស្ស នៅក្នុងសង្កាត់បារាយណ៍នេះឲ្យទទួលបាននូវគុណភាពចំណេះដឹងកាន់តែខ្ពស់បន្ថែមទៀតផងដែរ៕