2023-07-25 06:07
146


ខេត្តកំពង់ស្ពឺ ៖ មនុស្សស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងពីរនាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកខឿនទ្រូងពុះចែកផ្លូវ។


    ហេតុការណ៍នេះកើតឡើងត្រង់ចំណុចលើផ្លូវលេខ១៣០ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣
   នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1R-3078 បើកបរដោយឈ្មោះ ចាន់ សុខសេង ភេទប្រុសអាយុ១៩ឆ្នាំរងរបួសធ្ងន់ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឌុបមនុស្សពីរនាក់១.ឈ្មោះ អឿន សុខស្រីឡេង ភេទស្រីអាយុ១៨ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ២.ឈ្មោះ ឃុន ជីអូ ភេទប្រុស អាយុ១២ឆ្នាំរងរបួសធ្ងន់ រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
   បើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុខាងលើរេចង្កូតបុកខឿនពុះទ្រូងចែកផ្លូវបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ពីរនាក់តែម្តងទៅ។
   ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសធ្ងន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
   ចំណែកវត្ថុតាងម៉ូតូមួយគ្រឿង បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕