2023-08-10 03:08
274

ភ្នំពេញ៖ នារីរងគ្រោះម្នាក់ ត្រូវបានបុរសជាគូរសង្សាធ្លាប់បានបង្កើតភាពផ្អែមល្អែមក្រេបរសជាតិស្នេហានៅលើគ្រែជាមួយគ្នា និងបានថតរូប និងវូដេអូទុកមើល ចុងក្រោយភាគីខាងប្រុសគំរាមបង្ហោះរូបភាពរោលរាលទាំងនោះលើបណ្តាញសង្គម ប្រសិនមិនធ្វើតាមបញ្ជារបស់គេ ប៉ុន្តែលទ្ធផលចុងក្រោយត្រូវចូលដេកគុក។ 

 សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ បានបង្ហាញមុខបុរសជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគំរាមនារីដែលជាអតីតៈគូរស្នេហ៍ចាស់របស់ខ្លួនថា នឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន

 តាមប្រភពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គល ០១រូប ពាក់ព័ន្ធនឹងការគម្រាមនារីដែលជាអតីតៈគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។ 

 ប្រភពបានបន្តទៀតថា ក្នុងប្រតិបត្តការណ៍នេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះ បានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថា នឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានា ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន

 ក្រោយពីមានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

 តាងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះ ជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យ នៃការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លូរធ្ងន់ធ្ងរ ប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយនោះ៕