2024-01-29 04:01
66

កែប៖ ករណីអំពើហិង្សាក្នុងគ្រួសារបង្កឡើងដោយស្ត្រីម្នាក់ ដាច់ចិត្តបានលើកដៃផ្តាច់ជីវិតប្តី ព្រោះខឹងផឹកស៊ីជាប្រចាំមិនគិតរកស៊ីបំនុកបំរ៉ុងគ្រួសារ ចុងក្រោយម្ខាងស្លាប់ម្ខាងទៀត ត្រូវជាប់គុកកូនចៅរស់នៅកំព្រា ។ 

នគរបាលបានឲ្យដឹងថា ករណីអំពើហិង្សាខាងលើ កើតឡើងម៉ោងជាង ៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ 
សមត្ថកិច្ចខេត្តកែប បានឲ្យដឹងថា ស្ត្រីជាភរិយាដែលវាយសម្លាប់ប្តី ត្រូវបាននគរបាលឃាត់ខ្លួនមានឈ្មោះ គឹម គួន ភេទ ស្រី អាយុ ៤៣ឆ្នាំ មុខរបរ កសិករ នាំមកស្នងការនគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ 

បុរសរងគ្រោះជាប្តីមានឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ត្រូវបានប្រពន្ធវាយស្លាប់នៅក្នុងផ្ទះ ដោយសារមូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំមិនគិតគូរធ្វើការរកស៊ីឡើយ ។

 នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចំរុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកែប ចុះពិនិត្យ និងប្រគល់សពឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណៃ ។ 

ចំពោះករណីខាងនេះ ស្ត្រីជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំបញ្ជូនទៅកាន់តុលាការអនុវត្តតាមផ្លូចច្បាប់ ៕