2024-02-04 02:02
64

ភ្នំពេញ៖ អគ្គនាយកអង្គភាព CMAC លោក ហេង រតនា បានសម្តែងការស្វែក និងសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីសកម្មភាពរបស់ក្រុមផលិតមាតិកាវីដេអូកម្សាន្តមានស្ត្រីប៉ុន្មាននាក់ បានធ្វើសកម្មភាពចំអិន និងបរិភោគសាច់សត្វ «សុនខ» ហើយធ្វើការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Tik Tok។
    ក្រោយពីឃើញសកម្មភានទាំងនេះ លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា៖ លោកពិតជាមានក្តីរន្ធត់ និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះ ឃេីញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិន និងបរិភោគសាច់សុនខ (ឆ្កែ) ហេីយធ្វេីការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ 
អគ្គនាយក CMAC រូបនេះ បានសរសេរបន្ថែមទៀតថា៖ 
ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ និងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡេីយ! ដោយលោកគិតថា ទង្វើបែបនេះវាសង្វេក និងសោកស្តាយបំផុតចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។

   លោក ហេង រតនា បានបញ្ជាក់នៅក្នុងខ្លឹមសារសំណេរថា៖ «អង្គភាពសុីម៉ាក់ តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់ និងកម្លាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់សង្គ្រាម»។ 
    នៅចំពោះមុខនេះ លោក ហេង រតនា បានសំណូមពរកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជា ក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំ ចំពោះមុខសញ្ញាល្មេីសនេះ! 
វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យេីងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកនេះ។ សូម្បីតែក្រុងហាណូយ ប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដេីម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ!៕