2023-10-07 08:10
182

កំពង់ឆ្នាំង៖ ថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២៣លោកហ៊ុយ សុខៃ អ្នកស្រីញាំ ចាន់ ម្ចាស់ទទួលជំនួយមកពីវិហារម៉ៅលី នៅកោះតៃវ៉ាន់ វិហារ នៅក្រុងហ្គុង ស្រុកប៉េងហូរ ប្រទេសចិន និងជាជំនួយការ អង្គការ អភិរក្សការពារធនធានជលផលនិងព្រៃឈើ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារស្ថិតនៅភូមិឆ្នុកទ្រួ  ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សហការជាមួយ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។

នាឱកាសនោះដែរលោកហ៊ុយ សុខខៃ ម្ចាស់ទទួលជំនួយពីវិហារម៉ៅលី នៅកោះតៃវ៉ាន់ វិហារ នៅក្រុងហ្គុង ស្រុកប៉េងហូរ ប្រទេសចិន និងជាជំនួយការ អង្គការ អភិរក្សការពារធនធានជលផលនិងព្រៃឈើមានប្រសាសន៍ថា អង្គការ អភិរក្សការពារធនធានជលផលនិងព្រៃឈើដែលហៅកាត់ថា(CPWRF) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដោយមិនចំណុះឲ្យគណបក្សនយោបាយណាមួយឡើយ។

ដោយយោងទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ប្រជាពលរដ្ឋមានការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដូច្នោះហើយទើបបានជាលោកហ៊ុយ សុខខៃនិងអ្នកស្រីញាំចាន់ ម្ចាស់ទទួលជំនួយមកពីវិហារម៉ៅលី នៅកោះតៃវ៉ាន់ វិហារ នៅក្រុងហ្គុង ស្រុកប៉េងហូរ ប្រទេសចិន លោកមានបេសសកម្មក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនិងកាត់បន្ថយភាពក្រីក្រក្រោមការដឹកនាំដ៏ឈ្លាសវៃប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែល រកសន្តិភាពជូនកម្ពុជាបាន ដល់សព្វថ្ងៃនេះ។

លោកហ៊ុយ សុខខៃ បានធ្វើការទំនាក់ទំនង ស្វែងរក ដៃគូ  និងស្វែងរកជំនួយពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីរកជំនួយទាំងនោះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនិងទីទ័លក្រពិតប្រាកដ។សកម្មភាពនេះជាការចូលរួមធ្វើបុណ្យដាក់ទានដល់ជនចាស់ជរា គ្រួសារទីទ័លក្រ ស្ត្រីមេមាយមានកូនច្រើនតែងតែជួបកង្វះខាតស្បៀង ហើយអ្វីដែលម្ចាស់អំណោយចង់រួមចំណែកផងដែរនោះគឺចង់ឲ្យលោកតា លោកយាយបានធ្វើបុណ្យនៅក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរយើង។

អំណោយទាំងនេះចែកជូនប្រជាពលរដ្ឋចំនួន ៦០០គ្រួសាមាន6យុំ ១យុំស្វាយជ្រំ ស្រុករលាបៀរ ឃុំផ្សារ ឃុំឆ្នុកទ្រូ ឃុំពន្លៃ ឃុំ ខុនរ៉ង់ ឃុំឆ្នុកទ្រូ ស្រុកបរីបូរណ៍ ខេត្តកំពង់ឆ្នាំង។
ដោយមួយគ្រួសារៗទទួលបានអង្ករ 10 គីឡូក្រាម ទឹកត្រី2ដប ទឹកស៊ីអ៊ីវ២ដប ត្រីខ2កំប៉ុង និងមី5កញ្ចប់ ប្រជាពលរដ្ឋទាំង៦០0 គ្រួសារសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភដល់ពួកគាត់ក្នុងគ្រាលំបាកឱ្យជួបតែពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពល័ក្ខ កុំបីឃ្លៀងឃ្លាតឡើយ៕