2023-06-23 05:06
380

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកហ្គេសបេីកបុកកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមុខភោជនីដ្ឋានស៊ីធី តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 


តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AO 6297 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវបំណងត្រឡប់ទៅក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ2P 2890 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ហេីយរថយន្តបានបួងចង្កូតមកខាងឆ្វេងដៃឡេីងហោះលេីសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាត។ 
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕