2023-07-14 11:07
264

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឆ្នាំ(១៩១៤-១៩១៨)។ 

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោក លើកទី១ សាងសង់នៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុចសង្គ្រាមលោកលើកទី១នេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ ទាហាន ខ្មែរ និងបារាំងដែលបានពលីជីវិត នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សា វរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំងក្នុងការ ដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមា នការយាងចូលរួមពីព្រះករុណាព្រះ បាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ ខ្ពស់បារាំងប្រចាំកម្ពុជា។ 

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យ បែកបាក់នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ 

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញតាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួ ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emm anuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុង ប៉ារីសថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កន្លងមក។ 

វិមានត្រូវបានសាងសង់ឡើងវិញដោ យលោក លី រស្មី រដ្ឋលេខាធិការក្រ សួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដោយសហការអនុវត្តជាមួ យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតា មលំនាំដើមរបស់លោក Paul Ducuing។ 

លោក លី រស្មី បានឱ្យដឹងថាវិមានរំ លឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថាបត្យកម្មសហរចនាបថដោយរួមបញ្ចូ លនូវផ្នត់គំនិតស្ថាបត្យកម្មបបុរាណខ្មែរជាច្រើនសម័យកាលតាំងពីសម័ យអង្គរដល់សម័យក្រោយអង្គរ ។ ចំណុចពិសេសបំផុតនោះគឺ វិមាននេះមានទស្សនៈមួយភាគធំដូចគ្នាទៅនឹងប្រាសាទនាគព័ន្ធ ដែលមាននាគ ដំរី និងតោសុទ្ធតែនៅជ្រុងអនុ ទិសដូចគ្នា។ 

លោក លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាននេះឡើង វិញឈរលើគុណតម្លៃចំនួនពីរ 

ទី១- ជាការរំលឹកដល់វីរភាពដ៏ហានក្លារបស់យុទ្ធជនខ្មែរនិងបារាំងដែលបា នពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះត្រូវបានចារឹកលើផ្ទាំងថ្មដ៏រឹងមាំស្ថិតស្ថេរអស់កាលជាយូរ អង្វែងតរៀង។ 

ទី២- ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផងជាការយកចិត្តទុកដាក់របស់រដ្ឋា ភិបាលបារាំងនិងព្រះរាជាខ្មែរផងដើ ម្បីធ្វើឱ្យក្រុមគ្រួសារយុទ្ធជនដែលបា នពលីជីវិតក្នុងសង្គ្រាមមានភាពកក់ ក្ដៅក្នុងចិត្តហើយក៏ជាការរៀបចំឱ្យសមនឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ 

វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រក្នុងនោះខឿនកម្ពស់១,៧០ម៉ែ ត្រ,ជើងកោសកម្ពស់៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរនិងបារាំង កម្ពស់២,៨០ម៉ែត្រ។ 

ក្រុមការងារបច្ចេកទេសបានយកបំ ណែកលោហធាតុដែលនៅសេស សល់ពីការបែកបាក់ផ្គុំគ្នាជាមួយនឹងរូបដែលធ្វើបំពេញថ្មីដើម្បីរក្សាបាននូវតម្លៃអភិរក្សនិងភាពជាប្រវត្តិសា ស្ត្រ។ វិមានចាស់បែរមុខទៅទិសខាងលិច ។ ចំណែករូបថ្មីនេះបែរមុខទៅទិសខាងកើតស្របតាមទំនៀមទម្លាប់ប្រ ពៃណីខ្មែរឱ្យអ្នកដែលធ្វើមរណកាលទៅបានទៅកើតនាឋានសុគតិភពនិ ងជាទិសមានជ័យភូមិល្អព្រោះមានទន្លេនៅខាងមុខ។ 

ការសិក្សាស្រាវជ្រាវជាមួយភាគីបារាំងលោកស្រី Gaelle ROGATIONS សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនិងភូមិ សាស្ត្រនៅសាលា Lycée Français René Descartes បានរកឃើញឈ្មោះអ្នកដែលមិន ទាន់បានបញ្ចូលក្នុងបញ្ជីអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ចំនួន១០រូបបន្ថែមទៀតបូ កនឹងបញ្ជីចាស់ដែលមានចំនួន ១៨៨រូបសរុបស្មើនឹង១៩៨រូបដែលក្នុងនោះមានទាហានបារាំង ចំនួន ៣៣រូប ដែលបានធ្វើដំណើរពីកម្ពុជា ទៅច្បាំងនៅគ្រានោះផងដែរ។ 

ខឿនវិមាន៖ សាងពីបេតុង និងថ្មក្រានីតមានរាងអដ្ឋកោណទំហំ១៤,២០ ម៉ែត្រគុណនឹង១៤,២០ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រមានរៀបចំសួនផ្កានៅថ្នាក់ខាងក្រោមខឿនប្រដូចគ្នាទៅនឹង ជើងភ្នំហេមពាន្ត នៅផ្នែកបន្ទាប់មានខឿនសាជីចំនួនបីថ្នាក់ប្រដូចទៅនឹងភ្នំព្រះសុមេរុក្នុងស្ថាបត្យកម្មខ្មែរជាទីឋានដែលមានទេវតារស់នៅ។

ការរៀបចំខឿនសាជីចំនួនបីថ្នាក់នេះមានវត្តមានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី ៧ មកម៉្លេះ។ 

ឆ្មាំតោចំនួន៤៖ រូបរាងស្រស់សង្ហាល ម្អដោយក្បាច់រចនាផ្សេងៗយ៉ាងវិចិ ត្រស្ថិតនៅលើខឿនវិមានតាមជ្រុងអនុទិសនៃវិមានបានយកលំនាំតាមទម្រង់សិល្បៈខ្មែរសម័យអង្គរសត វត្សរ៍ទី១២នៃគ.ស. ប្រភពមកពីប្រា សាទព្រះថ្កោលខេត្តព្រះវិហារ។ 

បល្ល័ង្ក៖ ដែលយកមកបំពាក់នៅលើជើងកោសវិមាននេះគេនិយមប្រើប្រា ស់ក្នុងសម័យអង្គរនៅអំឡុងសតវត្ស រ៍ទី១១នៃគ.ស.។គំរូដើមដូចគ្នាទៅនឹងបល្ល័ង្កវិមាននេះមានប្រភពដើម មកពីប្រាសាទបុរាណជាច្រើនក្នុងនោះរួមមានប្រាសាទរោងចិនភ្នំគូលែ ន,វត្តល្វាក្រាំង ស្រុកវ៉ារិន ខេត្ដសៀម រាបវត្ដហេមវ័នស្រុកវ៉ារិនខេត្ដសៀម រាប។ល។ 

ដំរីចំនួន៤៖ នៅតាមជ្រុងអនុទិសនៃវិមានតំណាងឱ្យកម្លាំងថាមពលនិងភាពអំណត់អត់ធន់អាចពុះពារប្រកបកិច្ចការលំបាកផ្សេងៗឱ្យសម្រេចបាននិងជាយានជំនិះបរិបូរណ៍ទៅដោ យយស។ ស្សនៈក្នុងការសាងរូបដំរីនៅជ្រុងអនុទិសគឺត្រូវបានយកលំនាំ តាមប្រាសាទបាគងជាប្រាសាទរាងសាជីតំណាងឱ្យភ្នំសុមេរុក្នុងរាជ្យព្រះ បាទឥន្ទ្រវម៌្មទេវទី១ ចុងសតវត្សរ៍ទី ៩នៃគ.ស.និងជាផ្ចិតនៃរាជធានីហរិហរាល័យ,ប្រាសាទដំរី កោះកេរ សត វត្សរ៍ទីនៃ១០គ.ស.។ តួកណ្តឹង៖ សាងពីស្ពាន់កម្ពស់៤,៦០ ម៉ែត្រមានលម្អដោយចម្លាក់មនុស្សដែលបានបន់ស្រន់ឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាមនិងការមកទទួ លអបអរស្វាគមន៍ដោយមានបុរសកាន់ឆ័ត្ររួតស្ត្រីបីកូននិងកាយវិការផ្សេងៗគ្រាមានជ័យជម្នះត្រឡប់ពីសង្គ្រាមប្រទេសបារាំងវិញនៅលើតួកណ្តឹងទៀតសោតក៏មានចម្លាក់ដំណាំកសិផលដូចជា ពោត ល្ង ស្រូវ ជា ដើម ដែលប្រជាជនខ្មែរខិតខំធ្វើកសិ ផលដើម្បីបំពេញតម្រូវការរបស់ប្រទេសបារាំង។ 

នាគជ្រុងអនុទិស៖ នាគចំនួន៤ យកលំនាំតាមទម្រង់សិល្បៈខ្មែរសម័យអង្គរសតវត្សរ៍ទី១២នៃគ.ស.ស្ថិតនៅ ជ្រុងអនុទិសផ្នែកខាងលើនៃក្បាល ដំរីនិងខាងក្រោមតួកណ្តឹង។ មើលទៅដូចជាកំពុងព័ទ្ធជុំវិញតួកណ្តឹង ការរចនានាគគនៅលើដំរីតាមជ្រុងអនុទិសនៃវិមានគឺជាការសំយោគទស្សនៈផ្ទាល់ខ្លួនបញ្ចូលក្នុងសំណង់ ។ 

រូបបដិមាទាហានខ្មែរ-បារាំង៖ កម្ពស់ ២,៨០ម៉ែត្រ ដោយរូបបារាំងដៃឆ្វេងដាក់លើស្មាទាហានខ្មែរដៃស្តាំកាន់ស្លឹកឡូរីយេ ចំណែកទាហានខ្មែរដៃទាំងពីរលើកឡើងលើកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព។ 

រូបបដិមាទាំងពីរនេះតំណាងឱ្យវីរភាព ភាពក្លាហាននិងការលះបង់ខ្ពស់ដែលបានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រកម្ពុជា-បារាំង៕