2023-12-20 01:12
91

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អបអរសាទរដល់នាយទាហាន Nall Dariddh បានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ 

ទន្ទឹមនឹងការបញ្ចប់ការសិក្សារបស់គាត់ លោក Nall Dariddh បានឈ្នះរង្វាន់ឥឡូវ Bertrand Stuart War Studies ដ៏ល្បីល្បាញ និងបានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

នៅឆ្នាំ ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យគាត់ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅរាជបណ្ឌិត្យសភាយោធា Sandhurst។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូង នៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុលផងដែរ៕