2023-08-04 07:08
194

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ។

នេះបើយោងតាមសេចក្តីជួនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ។

គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧និង០០ ព្រឹក រយៈពេល ៧២ម៉ោងបានកន្លងផុតហើយពុំមានពាក្យបណ្ដឹងតវាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ 

ដូច្នេហ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ៕