2023-06-08 04:06
254


ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បុរសម្នាក់ ដែលមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃយ៉ាងសកម្មក្នុងមូលដ្ឋាន ត្រូវបានកម្លាំងជំនាញស្រុកមោងឫស្សី កាលពីវេលាម៉ោង៧ព្រឹកមិញនេះ ក្រោធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះចំនួនពីរនាក់ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 


ប្រភពដដែលបន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន០២នាក់៖
១-ឈ្មោះ ឡុង ម៉ាឡា ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថាបានបាត់ទូរស័ព្ទដៃ០១គ្រឿងម៉ាក oppo ពណ៌ក្រហម០១គ្រឿងប្រាក់ដុល្លាអាមេរិកចំនួនលា១០០ ដុល្លាប្រាក់រៀល២២ម៉ឺនរៀល កាល ពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣ វេលា ម៉ោង២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបងដោយត្រូវជនសង័្សយលួចយក។
២-ជនរងគ្រោះឈ្មោះ ឯម សុម៉ាលី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាត់បង់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកvivo ពណ៌ត្រួយចេក កាលពី យប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣ វេ លាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែមុថុនាឆ្នាំ២ ០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង័្សយលួចយក។ 
ទទួលបានពាក្យបណ្តឹងនេះ និងដោយអនុត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកឧត្តមសេនីយ៍ត្រីលឹម  ពុទ្ធីឡា ស្នង ការងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ផល សុភាក់ ហៅជ្រូកភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងដកហូតបានទូរស័ព្ទដៃចំនួន០២គ្រឿង ដែលជារបស់ជនរងគ្រោះ ឃាត់ខ្លួនបាននៅចំណុចក្រុមទី០៧ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី វេលាម៉ោង០៩និង៤០នាទីព្រឹក នាថ្ងៃទី០៧ ខែ មិថុនាឆ្នាំ២០២៣ ។ 
ទូរស័ព្ទដៃចំនួន០២គ្រឿងត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយត្រូវបានឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់ ៕