2023-06-23 01:06
140

 

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣១នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។


ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨១,៧០ក្រាម និង១កញ្ចប់តូច, កូកាអុីន (Cocaine) ស្មេីនិង ១៥៩៤,៣៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៤អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥៦,០៣ក្រាម និង Cocaine ១៥៩៤,៣៨ក្រាម។
*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ២៥,២៧ក្រាម។
*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៤ក្រាម។
*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់  ចាប់យក Ice ០,១១ក្រាម។
*៧ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១២ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព
*១ / កំពង់ធំ៖ រក្សាទុក ២ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៩៤ក្រាម។
*២ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៦ក្រាម។
*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ៨៤,៨១ក្រាម។
*៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១៣,៥២ក្រាម ៕