2023-04-18 03:04
406

ក្រុងព្រះសីហនុ៖    នាយប់ថ្ងៃទី17 មេសា ឆ្នាំ2023នៅវេលាម៉ោង 9:30យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រុសបុករថយន្តTundraដែលចតទុកចោលនៅលើផ្លូវពាក់ស្លាកលេខភ្នំពេញ 2AV 3939 បណ្តាលឲ្យក្រឡាប់ផ្ងារជើង តាមបណ្តោយផ្លូវគមនាគមចាស់ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPriusជិះពីជើងទៅត្បូងក្នុងទើសដៅទៅផ្លូវកុចអាសុី ពាក់ស្លាកលេខ(2AM 3748 ភ្នំពេញ)  បើកបរដោយបុរសជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ បុកពីក្រោយរថយន្តtundra ដែលចតទុកចោលនៅលើផ្លូវពេញទំហឹង បង្កការខូចខាតយ៉ាងដំណំ ក្រោយមកម្ចាស់រថយន្តpriusបានវាចេញពីក្នុងឡានរួចរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានស្ទួចយករថយន្តយកទៅរក្សាទុករងចាំធ្វើការដោះស្រាយនៅតាមក្រោយ ៕  សូមបញ្ជាក់ផងដែរថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំមានអ្នកណារងរបួសធ្ងន់នោះទេ។