2023-08-28 08:08
217

ភ្នំពេញ៖ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាននឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនយោជិត តាមរោងចក្រ សហគ្រាស ប្រមាណជាង ១៨ ០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មករ-កម្មការិនី និងនយោជិត តាមរោងចក្រ សហគ្រាស ប្រមាណជាង ១៨ ០០០នាក់ ដែលនឹងជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីថ្មី ជាលើកដំបូង សម្រាប់បេសកម្មនេះ មកពីរោងចក្រ សហគ្រាស ចំនួន ១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

ចំពោះរោងចក្រ សហគ្រាសទាំង ១៣នោះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន១, ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេង ចំនួន១។

ទំព័រFacebook  និងChannel Telegram ការងារផ្លូវការ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងផ្សាយផ្ទាល់(Live) កម្មវិធីសំណេះសំណាលនេះ ចាប់ពីម៉ោង៧និង០០ព្រឹកតទៅផងដែរ៕