2023-04-24 09:04
539

កំពង់ស្ពឺ៖ ប្តី-ប្រពន្ឌពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនក្នុងករណីឆបោកប្រាកប្រមាណ១០ម៉ឺនដុល្លារ យកទៅរត់ការដើម្បីចូលក្របខណ្ឌជាមន្ត្រីសូរិយោដី ប៉ុន្តែមិនបានសម្រេចត្រូវជនតងគ្រោះប្តឹងតែម្តង។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹងករណីឆរបោកប្រាក់ ប្រព្រឹតចាប់តាំងពីឆ្នាំ២០១៩ បន្តរហូតដល់ឆ្នាំ២០២៣ សរុបប្រាក់ ចំនួន១០ម៉ឺនដុល្លារ ដើម្បីឲ្យឈ្មោះឆន សុធី បានចូលបម្រើការងារនៅក្រសួងដែនដី ប៉ុន្តែបានសមដូចបំណងអស់តែលុយ ខាតពេលវេលា មិងដឹងថាឆាញ់បោកជនសង្ស័យទើបប្តឹងតែម្តង។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាន់ ផាលីណា ភេទស្រី អាយុ ៣៥ឆ្នាំ មុខ របរលក់ដូរ ប្រពន្ធ និងឈ្មោះ នួន ប៉ិន អាយុ ៤៦ឆ្នាំ ប្តី មុខរបរវិស្វករសំណង់ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ត្រូវបានជនរងគ្រោះឃាត់ខ្លួននៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ហើយប្រគល់ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ សាកសួរអនុវត្តតាមនីតិវិធី។

ប្រភពបន្តទៀតថា ចំពោះជនរងគ្រោះឈ្មោះ ឆន សុធី ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាងម៉ូតូ ប្តី និងឈ្មោះ វង្ស សុខនាង អាយុ៣៥ឆ្នាំ ប្រពន្ធ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា "ខ្លួនពិតជាទទួលស្គាល់ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកប្រាក់សរុប ចំនួន១០ម៉ឺនដុល្លារ ដើម្បីរត់ការចូលធ្វើចូលបម្រើការងារក្រសួងដែនដីប្រាកដមែន"។

បច្ចប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕