2024-01-18 01:01
103

ខេត្តរតនគិរី៖  ដីព្រៃសហគមន៍មួយកន្លែបច្ចុប្បន្នការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព្រំប្រទល់ស្រុកតាវែងត្រូវបានគេប្រទះឃើញមានគំនរជម្រៀកឈើយ៉ាងច្រើននៅទីនោះដែលក្រុមឈ្មួញចូលកាប់អារច្រៀកសំរាប់ដឹកដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម។

 ការប្រទះឃើញនោះគឺក្រុមអ្នកកាសែតបានចូលទៅដល់ក្នុងព្រៃសហគមន៍នោះនៅថ្ងៃទី11 ខែមករា ឆ្នាំ2024ត្រង់ចំណុចអូរឡាប៉រស្ថិតក្នុងភូមិមុយស្រុកអណ្តូងមាសខេត្តរតនគិរី។

 ក្រុមអ្នកកាសែតបានប្រទះឃើញឈើដែលគល់ឈើមានកាត់ធំៗនៅជាប់និងដីដែលគេតផ្តាច់និងមួយចំនួនបានអារច្រៀករួចនោះរាយប៉ាយយ៉ាងអាណាធិបតេយ្យពាសពេញព្រៃសហគមន៍នោះ។

 តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាជាដីព្រៃសហគមន៍ធ្លាប់អាស្រ័យផល់រណ្តៅជ័រនិងប្រកបចំការវឹលជុំកន្លងមកតាមតំបន់នោះបច្ចុប្បន្នត្រូវបានការពារដោយខាងបរិស្ថាន។

 ប្រជាពលរដ្ឋបង្ហើបបន្តថាស្នាក់ការបរិស្ថាននៅទីនោះគ្រប់គ្រងដោយលោក មុំពិសិដ្ឋហើយបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទឃ្លាំមើលតាមព្រៃនិងហាមបងប្អូនប្រជាពលរដ្ឋជនជាតិដេីមភាកតិចដែលធ្លាប់អាស្រ័យផលនិងដាំដុះដណាំងផ្សេងទៀតដូចជាស្វាយចន្ទីដាំដំឡូងមីជាដើមផងមិនអនុញ្ញាតឲ្យចូលធ្វើបន្តទៀតទេដោយបានដាក់ដីព្រៃនោះក្នុងដែនបរិស្ថានទៅហើយ។

 ពួកគាត់បន្តថាតែផ្ទយទៅវិញបែរជាលោក មុំពិសិដ្ឋប្រធានស្នាក់កាបរិស្ថាននោះមានការឃុបឃិតជាមួយនិងក្រុមឈ្មួញនិងអនុញ្ញាតឲ្យយកម៉ាសុីន .រណាយន្តជាច្រើនគ្រឿងចូលទៅកាប់អារច្រៀកឈើដើមធំៗពាសពេញព្រៃដែលក្នុងដែនខ្លួនគ្រប់គ្រងមិនកោតញញើតបទបញ្ជាថ្នាក់លើឡើយ។

 ប្រភពបង្ហើបបន្តទៀតថាជាថ្នូរនិងការអនុញ្ញាតឱ្យក្រុមឈ្មួយកម៉ាសុីន.រណាយន្តចូលទៅអាច្រៀកឈើពាសពេញព្រៃដើម្បីយកទៅលក់នៅប្រទេសវៀតណាមនោះគឺតម្រូវឲ្យបង់ប្រាក់៨០ ម៉ឺនរៀលក្នុងមួយគ្រឿង។

 ដីព្រៃសហគមន៍ដែគ្រប់គ្រងដោយបរិស្ថាននោះរាប់រយហិកតាឯណ្ណោះនៅចំណុចអូរឡាប៉រស្រុកអណ្ដូងមាសជាប់ព្រំប្រទល់នឹងស្រុកតាវែងនោះនិងប្រាកដជានិងរងនៅការវិនាសហិនហោចស្ថិតដោយសារការគ្រប់គ្រងដោយលោក មុំពិសិដ្ឋជាប្រធានស្នាក់កាបរិស្ថានមិនខានឡើយ។

 ក្នុងពេលបច្ចុប្បន្នក្រុមឈ្មួញដែលចូលកាត់អារច្រៀកឈើយកទៅលក់ឲ្យឈ្មួញវៀតវៀតណាមនោះឆ្លងកាត់តាមច្រករបៀងដីព្រៃការពាដោយខាងបរិស្ថាននោះឯងដែលជាច្រកអំណោយផលក្នុងការឃុបឃិតគ្នាប្រព្រឹត្តទុច្ចរិតបទល្មើសព្រៃឈើនោះជាតំបន់ដាច់ស្រយាលលាក់បាំងបានយ៉ាងស្ងៀមស្ងាត់។  ទាក់ទិននិងការចោទប្រកាន់ថាបានឃុបឃិតនិងក្រុមឈ្មួញអនុញ្ញាតឲ្យយករណាយន្តចូលកាប់ឈើលក់ឲ្យវៀតណាមយកលុយ៨០មុឺនរៀលក្នុងម៉ាសុីនមួយគ្រឿងនោះមិនអាចសុំការបំភ្លឺពីលោកមុំ ពិសិដ្ឋប្រធានស្នាក់កាបរិស្ថាននោះបានទេទូរស័ព្ទចូលទទួលហើយប្រាប់ថាជាប់រវល់ចំលោកមាសសារេតអភិបាលស្រុកអណ្តូងមាសក្រុមការងារយើងមិនអាចសុំការបំភ្លឺបានតេ៕   ដោយគឹមសាន