2024-02-03 01:02
58

នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៤ នេះលោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានចាត់តាំងលោកវរសនីយ៍ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកនិងសហការីនាំយកនូវថវិកាចំនួន២ ៥០០,០០០រៀល ដែលថវិកាផ្ទាល់របស់លោកស្នងការចំនួន១,០០០,០០០រៀល(មួយលានរៀល)និងថវិការបស់កងកម្លាំងនគរបាលក្នុងការិយា ល័យបុគ្គលិកចំនួន ១,៥០០, ០០០ រៀល(មួយលាននិងហាសិបម៉ឺនរៀល)ព្រមទាំងសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារលោកភឿង ណាវុន និងកូនប្រុសគឺលោកអនុសេនីយ៍ឯក ភឿង កាណា ជាមន្រ្តីនគរបាលខណៈដែលលោកត្រូវបាត់បង់ភរិយានិងមាតាគឺ លោកស្រី កៅ សុខន ទទួលមរណៈភាពកាលពីថ្ងៃទី ៣១ខែមករាឆ្នាំ២០២៤ ដោយរោគាពាធ និងកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិ២០ឧសភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ 

លោក ភឿន ណាវុន និងក្រុមគ្រួសារបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន និងកងកម្លាំងនគរបាលក្នុងការិយាល័យបុគ្គលិក ដែលបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក៕