2024-02-09 06:02
52

ភ្នំពេញ ៖  នាវេលាម៉ោង០៦:៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅថ្ងៃសែនចូលឆ្នាំចិនមានករណី អគ្គិភ័យមួយបានកើតឡើងនៅចំណុចសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    ក្នុងករណីអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបានធ្វេីឱ្យឆាបឆេះខូចខាតសម្ភារក្នុងបន្ទប់ជាន់ទី២ ទំហំ០៤ម៉ែត្រx ០៤ម៉ែត្រ ចំនួន០១បន្ទប់ រួមមាន តុ, ទូ និងឯកសារអស់មួយចំនួន។

   ប្រតិបត្តិការនៃកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានបានធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់បានទៅវិញទាំងស្រុងនៅវេលាម៉ោង០៧:១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕